អ្នកនឹងយល់ដឹងពី «គន្លឹះរកស៊ីទាំងនេះ» ពេលអ្នកក្លាយជាឪពុកគេ
ពេលដែលអ្នកនៅលីវ ប្រហែលជាមានពេលខ្លះអ្នកមិនសូវជាមានគំនិតជ្រៅជ្រះក្នុងការចាប់ផ្ដើមធ្វើអាជីវកម្មនោះទេ។ តែពេលអ្នកមានគ្រួសារផ្ទាល់ខ្លួន និងក្លាយជាឪពុកគេហើយ អ្នកនឹងចាប់ផ្ដើមដឹងថា ការរកស៊ីវាយ៉ាងម៉េចហើយ ហើយប្រហែលកាន់តែមានគំនិតចង់រកស៊ីខ្លាំងជាងមុនទៅទៀត។ នេះជាគន្លឹះខ្លះៗ ពេលក្លាយជាឪពុកគេទៅ អ្នកនឹងបានដឹងពី៖
១) ត្រូវតែតាំងចិត្តធ្វើអ្វីមួយទោះបីមានការរំខានក្ដី៖ ធ្វើជាឪពុកគេ អ្នកសុំាអស់ទៅហើយនឹងសំឡេងរញ៉េរញ៉ៃ តែអ្នកនៅតែតាំងចិត្តធ្វើអ្វីមួយទាល់តែបាន មិនថាវារំខានយ៉ាងណាក្ដី។ ហើយក្នុងពេលនោះ អ្នកនឹងកាន់តែឆ្លាតថែមទៀតក្នុងទាយ ថាតើសំឡេងណាដែលសំខាន់សម្រាប់អ្នក។ ឧទាហរណ៍ដូចជាសំឡេងកូនយំ ក្នុងចំណោមសំឡេងអ៊ូអរជាច្រើន ។ ដូចទៅនឹងការរកស៊ីដែរ អ្នករមែងជួបនឹងបញ្ហាជាច្រើនវិលវល់ជុំវិញខ្លួនអ្នក ហើយអ្នកត្រូវព្យាយាមកុំចាប់អារម្មណ៍ពីវា រួចពង្រឹង ស្មារតីធ្វើអ្វីដែលអ្នកកំពុងធ្វើទៅបានហើយ។
២) ត្រូវចេះ អត់ធ្មត់៖ មនុស្សមួយចំនួនតែងមានទម្លាប់ធ្វើអ្វីតាមតែចិត្តគិត ហើយធ្វើអ្វីលឿនៗ តាមតែអាចធ្វើទៅបាន ដែលជាហេតុនាំឲ្យពួកគេបរាជ័យក្នុងការធ្វើជំនួញ។ តែបើពេលមួយ អ្នកអង្គុយមើលមុខកូនៗ ដ៏ស្រស់ ស្អាតរបស់អ្នក អ្នកនឹងចាប់ផ្ដើមគិតពីអនាគតវែងឆ្ងាយរបស់ពួកគេ ហើយអ្នកនឹងកាន់តែអត់ធ្មត់ ក្នុងការរកស៊ីអ្វីមួយព្រោះតែអ្នកខ្លាចការបរាជ័យម្ដងទៀត៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ Entrepreneur