​មនុស្ស​ ២៥​លាន​នាក់​ គឺ​ជា​ហេតុផល​ដែល​អាមេរិក​នឹង​មិន​វាយ​កូរ៉េខាងជើង​



នេះ​ជា​ចំណង​ជើង​របស់​សារព័ត៌មាន​​ The Washington Post ​ដែល​ចេញ​ផ្សាយ​​កាល​ពី​ម្សិលមិញ។ ​តាម​​ប្រភព​ដដែល​បាន​ឱ្យ​ដឹង​ដូច្នេះ​ថា​ ​ប្រសិន​បើ​សហរដ្ឋ​អាមេរិក​វាយ​ប្រហារ​កូរ៉េខាងជើង​​​នោះ​របប​គឹមជុងអ៊ុន​នឹង​តប​ត​វិញ​ដោយ​អាវុធ​​ជា​ច្រើន​ប្រភេទ​ដែល​ដាក់​​​ពង្រាយ​តាម​ខ្សែ​ជួ​រ​ជាប់​តំបន់​គ្មាន​យោធា​រវាង​ប្រទេស​ទាំង​ពីរ​អស់​ ៧​ទសវត្សរ៍​មក​ហើយ​នោះ។ ​គិត​ទៅ​មើល​ថា​តើ​អាវុធ​ទាំង​នោះ​ពិត​ឬ​មិន​ពិត? ​​កូរ៉េខាងជើង​មាន​កង​កាំភ្លើង​ធំ​យ៉ាង​ច្រើន​សន្ធឹក​ដែល​​អាច​បង្ក​មហន្តរាយ​ធំធេង​ដល់​ក្រុង​សេអ៊ូល​ដែល​មាន​ចម្ងាយ​ប្រមាណ​តែ​ ៤០​គីឡូម៉ែត្រ​ប៉ុណ្ណោះ​ពី​​​តំបន់​គ្មាន​យោធារវាង​ប្រទេស​ទាំង​ពីរ។ [caption id="attachment_37828" align="aligncenter" width="670"] ទីក្រុង​សេអ៊ូល​នៅ​​កៀក​នឹង​ព្រំដែនកូរ៉េខាងជើង[/caption] ​អតីត​​ទាហាន​ជើង​អាកាស​អាមេរិក​​ដែល​មាន​បទ​ពិសោធន៍​ជោគ​ជំ​នៅ​កូរ៉េខាងត្បូង​​លោក Carl Baker ​បាន​ថ្លែង​ថា​ ៖«នេះ​ជា​កត្តា​កំណត់​មួយ​សម្រាប់​សហរដ្ឋ​អាមេរិក»។ ដូច្នេះ​ រឿង​បាញ់​មីស៊ីល​កម្ទេច​សហរដ្ឋ​អាមេរិក​នោះ​ គឺ​មិន​មែន​ជា​ក្ដី​ព្រួយ​បារម្ភ​នោះ​ទេ​ តែ​ក្ដី​បារម្ភ​ពិត​ប្រាកដ​នោះ​គឺ​ កូរ៉េខាងត្បូង។ ​មន្ត្រី​យោធា​កូរ៉េខាងត្បូង​ដែល​​ប្រចាំ​ការ​នៅ​ Kaesong ​ភាគ​ខាង​ជើង​​តំបន់​គ្មាន​យោធា​ បាន​លើក​ឡើង​ថា​ កូរ៉េខាងជើង​មាន​កាំភ្លើង​ធំ​ជាង​ ៥០០​​គ្រឿង​ពង្រាយ​​តាម​តំបន់​ជាប់​នឹង​​តំបន់​គ្មាន​យោធា។ ប្រជាជន​ប្រមាណ​ ២៥​លាន​នាក់​ដែល​​ឬ​ស្មើ​នឹង​ពាក់​កណ្ដាល​នៃ​ប្រជាជន​សរុប​ គឺ​រស់​នៅ​តំបន់​ប្រជុំ​ជន​នៃ​ក្រុង​សេអ៊ូល។ [caption id="attachment_37830" align="aligncenter" width="670"] កាំភ្លើង​ធំ​របស់​កូរ៉េខាងជើង (chaplainnews.com)[/caption] បើ​និយាយ​ពី​កាំភ្លើង​ធំ​​វិញ​ កូរ៉េខាងជើង​មាន​ប្រភេទ​ធំ​ ៣០០​មិល្លីម៉ែត្រ​ប្រមាណ​ពី​ ១៨​ ទៅ​ ៣៦​គ្រឿង​។ កាំភ្លើង​នេះ​អាច​បាញ់​បាន​ ៨​គ្រាប់​​រៀង​រាល់​ ១៥​នាទី​ម្ដង ​ហើយ​ចម្ងាយ​ជិត​បំផុត​​ ៧០​​ហើយ​ឆ្ងាយ​បំផុត​គឺ​ជិត​ ១០០​គីឡូម៉ែត្រ។ ​បើ​វិភាគ​ទៅ​លើ​កាំភ្លើង​ធំ​សរុប​វិញ​ គឺ​កូរ៉េខាងជើង​អាច​បាញ់​កាំភ្លើង​ធំ​ ៤០០០​គ្រាប់​ក្នុង​មួយ​ម៉ោង​​​ ហើយ​បើ​តាម​វិភាគ​​អាច​នឹង​មាន​មនុស្ស​ ៦៤ ០០០​នាក់​ស្លាប់​ក្នុង​រយៈ ពេល​តែ​ ៣​ម៉ោង​នៃ​សង្គ្រាម​​ថ្ងៃ​ដំបូង។ ​កាំភ្លើង​ធំ​​នេះ​អាច​បាញ់​ដល់​មូលដ្ឋាន​ទ័ព​អាកាស​របស់​សហរដ្ឋ​អាមេរិក​នៅ​ Osan និង​​ជំរំ​យោធា​ថ្មី​របស់​អាមេរិក​នៅ​ Pyeongtaek ថែម​ទៀត​ផង៕​​ ដោយ៖ យោធិន​
X
5s