មនុស្ស​ស្រី​ឆ្លាត​តែង​តែ​ឈឺក្បាល​នឹង​រឿង​បែប​នេះ​!​



មនុស្ស​ស្រី​ឆ្លាត​មួយ​​ចំនួន​មិន​មែន​​ចេះ​តែ​ឈឺក្បាល​នឹង​រឿង​ធម្មតា​ៗ ដូច​នារី​ដទៃ នោះ​ទេ។ នារី​ដទៃ អាច​ឈឺក្បាល​ឬ​ធុញ​​ថប់​ដោយ​សារ​សម្រស់​មិន​ស្អាត មិន​សូវ​មាន​លុយ​កាក់។ ធុញ​ថប់​នឹង​ការ​រៀន​សូត្រ​មួយ​ចំនួន។ តើ​អ្នក​ចង់​ដឹង​ទេ​ថា តើ​មនុស្ស​ស្រី​ឆ្លាត​តែង​មាន​អារម្មណ៍​ធុញ​ថប់​នឹង​​រឿង​​អ្វី​​ខ្លះ​?

១) ធុញ​ដោយ​សារ​លទ្ធផលមិនសមដូចបំណង​៖ មិន​ថា​នាង​ធ្វើ​អ្វី​បាន​ល្អ ពេញ​មួយ​ថ្ងៃ​ទេ ​នាង​នៅ​តែ​មិន​ទាន់​សប្បាយ​នឹង​ខ្លួន​ឯង​។ នាង​ដឹង​ថា​នាង​មិន​មែន​ធ្វើ​អ្វី​បាន​តែ​ត្រឹម​ហ្នឹង​ទេ នាង​រំពឹង​ថា​ធ្វើ​អ្វី​បាន​លើស​ហ្នឹង។

២) ធុញ​ដោយ​សារ​អ្នក​ដទៃ ពឹង ពាក់​ច្រើន​ពេក​៖ នាង​ធុញ​ថប់​ដោយ​សារ​តែ​មាន​មនុស្ស​ជា​ច្រើន​តែង​តែ​ពឹង ពាក់​នាង​គ្រប់​ពេល​វេលា ទាំង​ដែល​នាង​ផ្ទាល់​ត្រូវ​​ការ​មនុស្ស​ដើម្បី​ជួយ​នាង​វិញ​។

៣) ធុញ​ដោយ​សារ​មិន​សូវ​មាន​ពេល​សម្រាប់​ខ្លួន​ឯង​៖ ដោយ​សារ​តែ​នាង​ជា​មនុស្ស​ស្រី​​ឆ្លាត​ពេក នាង​តែង​​តែ​រវល់​ខ្លួន​ឯង​ទៅ​នឹង​ការងារ ការសិក្សា​ និង​ការ​ធ្វើ​អ្វី​ផ្សេង​ៗ ជា​ច្រើន​ ហេតុនេះ​ទើប​មិន​សូវ​ថា​មាន​ពេល​ក្នុង​ការ​ថែទាំ​និង​ធ្វើ​​ឲ្យ​ខ្លួន​ឯង​សប្បាយ​។

៤) ធុញ​ដោយ​សារ​តែ​រឿង​តូចតាច​ក៏​ជា​បញ្ហា​សម្រាប់​នាង​ដែរ​៖ នាង​ចង់​បាន​ការងារ​ទាំង​អស់​​ឲ្យ​ត្រូវ​​និង​ស៊ីចង្វាក់​គ្មាន​ទាំង​​អស់។ នាង​ចង់​បាន​អ្វី​មួយ​ដែល​ល្អឥតខ្ចោះ ​ម្ល៉ោះ​ហើយ​មិន​ថា​រឿង​តិចតួច​ម្ដេច​ក្ដី វា​គឺ​ជា​បញ្ហា​​ដែល​នាង​ត្រូវ​គិត​ទាំង​អស់​៕

ប្រែ​សម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ thoughtcatalog

X
5s