​អស់​ពី​អាមេរិក​​ កូរ៉េខាងជើង​គំរាម​​​​អូស្ត្រាលី​​វាយ​ប្រហារ​នុយក្លេអ៊ែររឿង​​ដាក់​ទណ្ឌកម្ម​​



លោក​ស្រី​​ Julie Bishop ​រដ្ឋមន្ត្រី​ការបរទេស​អូស្ត្រាលី​បាន​បង្ក​របប​ក្រុង​ព្យុងយ៉ាង​ក្ដៅ​ស្លឹក​ត្រចៀក​ដោយ​គំរាម​នឹង​វាយ​ប្រហារ​នុយក្លេអ៊ែរ​​ បន្ទាប់​ពី​លោក​​ស្រី​លើក​ឡើង​ថា​ ប្រទេស​គួរ​នឹង​ត្រូវ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​បន្ថែម។ ​ទីភ្នាក់ងារ​​សារព័ត៌មាន​រដ្ឋ​​របស់​កូរ៉េខាងជើង​ KCNA កាល​ពី​ថ្ងៃ​សៅរ៍​​បាន​ដក​ស្រង់​សម្ដី​អ្នក​នាំពាក្យ​​ក្រសួង​ការបរទេស​កូរ៉េខាងជើង​ដែល​បាន​ចោទ​ប្រកាន់​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​អូស្ត្រាលី​ និយាយ​ដូច​សំរាម​ប្រឆាំង​នឹង​ខ្លួន​​លើ​​រឿង​កម្មវិធី​សម្រាប់​តែ​​ការពារ​ជាតិ​ខ្លួន​តែ​ប៉ុណ្ណោះ។ ប្រភព​បាន​ដក​ស្រង់​សំដី​បន្ថែម​ទៀត​ថា​ ៖«​ប្រសិន​បើ​អូស្ត្រាលី​នៅ​បន្ត​​ដើរ​តាម​សហរដ្ឋ​អាមេរិក​ដើម្បី​​ធ្វើ​ឱ្យ​កូរ៉េខាងជើង​ឯការ​ និង​ដក​ដង្ហើម​មិនរួច​ នោះ​វា​​នឹង​ក្លាយ​ជា​អំពើ​អត្តឃាដ​ខ្លួន ​​ព្រោះ​ថា​​អូស្ត្រាលី​ស្ថិត​នៅ​ក្នុង​រយៈ​ចម្ងាយ​​​នុយក្លេអ៊េរ​របស់​កម្លាំង​យុទ្ធសាស្ត្រ​របស់​កូរ៉េខាងជើង​បាញ់​ដល់។ ​​​​​​​​​​លោក​ស្រី​ Bishop ​បាន​ថ្លែង​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ ទណ្ឌកម្ម​​​គឺ​ចង់​បង្ហាញ​សារ​ព្រមាន​យ៉ាង​ច្បាស់​ទៅ​កាន់​កូរ៉េខាងជើង​ថា​ ឥរិយាបថ​​​របស់​ខ្លួន​គឺ​មិន​អាច​អន់​ឱន​ឱ្យ​បាន​ទេ​ ហើយ​​កម្លាំង​ទ័ព​​ដែល​បំពាក់​នុយក្លេអ៊ែរ​​របស់​កូរ៉េខាងជើង​គឺ​ពិត​​ជា​មិន​អាច​ទទួល​យក​បាន​​នៅ​ក្នុង​តំបន់​របស់​យើង៕​ ដោយ៖ យោធិន​
X
5s