ទាំង​នេះ​គឺ​ជា​ជម្រើស​របស់​​ជប៉ុន​​​​ដើម្បី​​ប្រឆាំង​នឹង​កូរ៉េខាងជើង!​



[caption id="attachment_37893" align="aligncenter" width="670"] ចាប់​តាំង​ពី​ឆ្នាំ​២០១៥​ កង​ទ័ព​ជប៉ុន​មាន​ការ​ផ្លាស់ប្ដូរ​ពី​​ស្វ័យការពារ​ខ្លួន​​ អាច​ធ្វើ​អន្តរាគមន៍​នៅ​ក្រៅ​ប្រទេស​បាន​ក្នុង​កាលៈទេសៈ​កំណត់ (ប្រភព៖ utopiathecollapse)[/caption] ​ការ​សាកល្បង​មីស៊ីល​ចុង​ក្រោយ​របស់​ប្រទេស​កូរ៉េខាងជើង​បាន​ធ្វើ​ឱ្យ​សម្ព័ន្ធ​មិត្ត​របស់​សហរដ្ឋ​អាមេរិក​​ទាំង​អស់​ ត្រៀម​ខ្លួន​ដើម្បី​ប្រឆាំង​ និង​ដើម្បី​ការពារ​ខ្លួន​ពី​ការ​វាយ​ប្រហារ​ណា​មួយ​ពី​មីស៊ីល​ និង​អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង។ ​សារព័ត៌មាន ​CNN ​បាន​ចុះ​ផ្សាយ​ពី​ជម្រើស​នៃ​យុទ្ធសាស្ត្រ​ ការពារ​ខ្លួន​ និង​ប្រឆាំង​កូរ៉េខាងជើង​មួយ​ចំនួន​ដូច​ខាង​ក្រោម៖ ១) ​ពង្រឹង​យោធា​ខ្លួន៖ ​ប្រទេស​ជប៉ុន​បាន​ពឹង​ផ្អែក​ទៅ​លើ​កង​ទ័ព​សហរដ្ឋ​អាមេរិក​អស់​រយៈ​​ពេល​ជា​ច្រើន​ទសវត្សរ៍​រួច​មក​ហើយ​ ប៉ុន្តែ​​ប្រទេស​ដែន​កោះ​មួយ​​នេះ​កំពុង​ពិចារណា​លើ​ការ​ពង្រឹង​កង​កម្លាំង​​ដើម្បី​ការពារ​ខ្លួន​ (Self-Defense Forces) ​ទៅ​ជា​កង​កម្លាំង​ដែល​អាច​ប្រឆាំង​​នឹង​ការ​គំរាម​កំហែង​វាយ​ប្រហារ​ដោយ​នុយក្លេអ៊ែរ​ពី​ប្រទេស​កូរ៉េខាងជើង​ជា​ញឹកញាប់។ នៅ​ឆ្នាម​១៩៤៧​ បន្ទាប់​ពី​ចប់​សង្គ្រាម​លោក​លើក​ទី​២​ ​​ជប៉ុន​បាន​សន្យា​ថា​ នឹង​​រក្សា​កម្លាំង​គោក ទឹក​ ឬ​អាកាស​ឬ​កម្លាំង​សកម្ម​ផ្សេង​ទៀត​ដើម្បី​ធ្វើ​សង្គ្រាម​នោះ​ទេ។ ទោះ​ជា​យ៉ាង​ណា​​នៅ​ឆ្នាំ​២០១៥​ ​សភា​ជាន់​ខ្ពស់​របស់​ជប៉ុន​បាន​​អនុម័ត​ដែល​អនុញ្ញាត​ឱ្យ​កង​ទ័ព​នៃ​ប្រទេស​ខ្លួន​​ធ្វើ​សកម្មភាព​នៅ​ក្រៅ​ប្រទេស​បាន​ប៉ុន្តែ​ស្ថិត​នៅ​ក្រោម​កាលៈទេសៈ​កំណត់​មួយ​ដែល​នេះ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ ជា​ការ​ពង្រឹង​តួនាទី​កង​ទ័ព​ខ្លួន​ពី​ស្វ័យការពារ​ ​ទៅ​ជា​កង​ទ័ព​ប្រឆាំង​​ការ​គំរាម​កំហែង​ពី​ចិន​ និង​កូរ៉េខាងជើង។ ​​ទោះ​ជា​យ៉ាង​ណា​ អ្នក​វិភាគ​មួយ​ចំនួន​លើក​ឡើង​ថា​ ជប៉ុន​ទំនង​មិន​ស្ថិត​នៅ​ក្នុង​របៀប​វារៈ​របស់​កូរ៉េខាងជើង​ដែល​ត្រូវ​វាយ​ប្រហារ​នោះ​ទេ។ ​ ២) សុំ​ឱ្យ​អាមេរិក​ពង្រាយ​ប្រព័ន្ធ​ការពារ​មីស៊ីល​ THAAD? ​ការ​ពិត​គឺ​ជប៉ុន​មាន​ប្រព័ន្ធ​ការពារ​មីស៊ីល​ជា​របស់​ខ្លួន​រួច​ទៅ​ហើយ​គឺ​ SM-3 និង​ Patriot PAC-3 ហើយ​កាល​ពី​ពេល​កន្លង​ទៅ​ថ្មី​ៗ​នេះ​ ជប៉ុន​បាន​ធ្វើ​ការ​សាកល្បង​ការ​ប្រឆាំង​មីស៊ីល​ជា​បី​ភាគី​ជា​មួយ​កូរ៉េខាងត្បូង​ និង​សហរដ្ឋ​អាមេរិក។ ​​ប៉ុន្តែ​មាន​អ្នក​ខ្លះ​នៅ​ជប៉ុន​​អំពាវនាវ​ទៅ​សហរដ្ឋ​អាមេរិក​ឱ្យ​ដាក់​ពង្រាយ​​ប្រព័ន្ធ​ THAAD ​របស់​អាមេរិក​បន្ថែម​ពី​លើ​ប្រព័ន្ធ​របស់​ខ្លួន​ទៀត។ ​ពាក់​ព័ន្ធ​នឹង​ចំណុច​នេះ​ ជប៉ុន​ក៏​ពិចារណ​ទិញ​ប្រព័ន្ធ​នេះ​ដែរ​ ប៉ុន្តែ​រដ្ឋ​មន្ត្រី​ក្រសួង​ការពារ​ជាតិ​ជប៉ុន​កំពុង​ពិនិត្យ​មើល​ប្រព័ន្ធ​ Aegis Ashore ដែល​ជា​ប្រព័ន្ធ​ដាក់​​ពង្រាយ​លើ​ដី។ ​ ការ​ដាក់​ពង្រាយ​ THAAD ​គឺ​​ច្បាស់​ជា​ធ្វើ​ឱ្យ​ចិន​​មិន​សប្បាយ​ចិត្ត​នោះ​ទេ​ ព្រោះ​ថា​ ការ​​សម្រេច​ដាក់​នៅ​កូរ៉េ​ខាងត្បូង (ដំណាក់​កាល​ដំបូង) មាន​ការ​ប្រតិកម្ម​ពី​ចិន​រួច​ទៅ​ហើយ ហើយ​ចិន​ថែម​ទាំង​ គម្រាម​បិទ​ហាង​ Lotte របស់​កូរ៉េខាងត្បូង​ ​ភ្នាក់ងារ​ទេសចរ​ចិន​ឈប់​លក់​សំបុត្រ​ឱ្យ​ជនជាតិ​កូរ៉េ​ និង​មាន​ការ​អំពាវនាវ​ជា​ច្រើន​ទៀត​ឱ្យ​ឈប់​​ប្រើ​ផលិតផល​របស់​កូរ៉េខាងត្បូង​។ [caption id="attachment_37892" align="aligncenter" width="670"] ប្រព័ន្ធ​ការពារ​មីស៊ីល​ THAAD (ប្រភព៖ lockheedmartin)[/caption] ហេតុ​អ្វី​បាន​ជា​​ចិន​ខឹង​គ្រាន់​តែ​ដាក់​ THAAD សោះ​ហ្នឹង? ទោះ​ជា​ THAAD គ្មាន​បំពាក់​ក្បាល​គ្រាប់​ក្ដី​ប៉ុន្តែ​វា​មាន​បំពាក់​រ៉ាដា​​ដែល​អាច​​កំណត់​ប្រព័ន្ធ​មីស៊ីល​របស់​ចិន​បាន​ ដែល​នេះ​នឹង​ផ្ដល់​នូវ​ឧត្តមភាព​ដល់​សហរដ្ឋ​អាមេរិក​ប្រសិន​បើ​មាន​ការ​ប្រឈម​មុខ​​ដាក់​គ្នា​ណា​មួយ​​កើត​ឡើង​ជា​មួយ​ចិន​នៅ​ពេល​អនាគត។ រឿង​មួយ​ទៀត​នោះ​គឺ​ ជប៉ុន​គឺ​ស្ថិត​នៅ​ក្បែរ​ចិន​មែន​ទែន។ ៣) ដំណោះ​ស្រាយ​តាម​​ការទូត៖ ​អំឡុង​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​ជប៉ុន​នា​ពេល​កន្លង​មក ​លោក​ Pense ​អនុ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​បាន​​ថ្លែង​ថា​ ដំណោះ​ស្រាយ​តាម​ការទូត​គឺ​គ្មាន​ប្រសិទ្ធភាព​នោះ​ទេ។ ​ទោះ​ជា​យ៉ាង​ណា​ ជប៉ុន​មិន​ជំរុញ​ឱ្យ​សហរដ្ឋ​អាមេរិក​ដោះ​ស្រាយ​តាម​ធម៌​ក្ដៅ​ជា​មួយ​នឹង​កូរ៉េខាងជើង​ដែរ។ ​តាំង​ពី​​ដើម​រៀង​មក​ គោល​ដៅ​របស់​ជប៉ុន​គ្រាន់​តែ​ចង់​បញ្ឈប់​កម្មវិធី​នុយក្លេអ៊ែរ​របស់​​កូរ៉េខាងជើង​តែ​ប៉ុណ្ណោះ​ តែ​អ្នក​ជំនាញ​​ក៏​ដូច​ជា​ជប៉ុន​ខ្លួន​ឯង​ដឹង​ច្បាស់​ណា​ថា​ កូរ៉េខាងជើង​នឹង​មិន​បញ្ឈប់​ដោយ​ងាយ​ៗ​នោះ​ទេ៕ ដោយ៖ យោធិន​
X
5s