​កូរ៉េខាងជើង​៖ ​ខ្លួន​​ត្រៀម​ខ្លួន​ជា​​ស្រេច​ដើម្បី​កម្ទេច​​នាវា​អាមេរិក​​



​កូរ៉េខាងជើង​បាន​អះអាង​កាល​ពី​ថ្ងៃ​អាទិត្យ​​ម្សិលមិញ​ថា​ ខ្លួន​បាន​ត្រៀម​ខ្លួន​ជា​ស្រេច​​ដើម្បី​បាញ់​ពន្លិច​នាវា​របស់​សរហដ្ឋ​អាមេរិក​ដើម្បី​បង្ហាញ​កម្លាំង​​​សាចដុំ​យោធា​របស់​ខ្លួន។ នេះ​បើ​យោង​តាម​ការ​សារព័ត៌មាន​ Reuters។ ​ ​សហរដ្ឋ​អាមេរិក​បាន​បញ្ជូន​​ក្រុម​នាវា​ពិឃាដ​ USS Carl Vinson ​ទៅ​កាន់​ឧបទ្វីប​កូរ៉េ​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ក្ដី​បារម្ភ​ចំពោះ​ការ​សាកល្បង​មីស៊ីល​​និង​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង និង​ការ​គំរាម​កំហែង​វាយ​ប្រហារ​សហរដ្ឋ​អាមេរិក​ និង​សម្ព័ន្ធ​មិត្ត​នៅ​អាស៊ី។ រដ្ឋាភិបាល​សហរដ្ឋ​​អាមេរិក​មិន​បាន​បញ្ជាក់​ ថា​នាវា​នោះ​កំពុង​ស្ថិត​នៅ​ទីណា​នោះ​ទេ​ ខណៈ​អនុ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក​ Mike Pence ​បាន​ថ្លែង​កាល​ពី​ថ្ងៃ​សៅរ៍​ កន្លង​ទៅ​ថា​ ​ក្រុម​នាវា​នោះ​នឹង​មក​ដល់​អំឡុង​ពេល​ពីរ​ឬ​បី​ថ្ងៃ​ ប៉ុន្តែ​លោក​មិន​បាន​លម្អិត​ជាង​នេះ​នោះ​ទេ។ ​ អាន​លម្អិត៖ តើ​ក្រុម​នាវា​​​ពិឃាដ​ USS Carl Vinson អាមេរិក​បញ្ជូន​ទៅ​ឧបទ្វីប​កូរ៉េ ​​​ខ្លាំង​កម្រិត​ណា? ​ទោះ​ជា​យ៉ាង​នេះ​ក្ដី​ កាសែត​ Rodong Sinmun ដែល​ជា​កាសែត​របស់​បក្ស​កាន់​អំណាច​កូរ៉េខាងជើង​បាន​ឱ្យ​ដឹង​ថា​ កម្លាំង​បដិវត្តន៍​ខ្លួន​គឺ​ត្រៀម​ប្រយុទ្ធ​រួច​រាល់​ហើយ​ដើម្បី​​ពន្លិច​នាវា​​ដឹក​យន្តហោះ​ដើរ​ដោយ​ថាមពល​នុយក្លេអ៊ែរ​របស់​សហរដ្ឋ​អាមេរិក៕ ដោយ៖ យោធិន​
X
5s