​​ហេតុផល​​​៤​​យ៉ាង​​​បញ្ជាក់​ថា ​អ្នក​ត្រូវ​ព្យាយាម​ពង្រឹង​ភាសា​អង់គ្លេស​​ឲ្យ​ខ្លាំង​



ជា​ការ​​ពិត​ណាស់ ភាសា​អង់​គ្លេស​បាន​ផ្ដល់​គុណ​ប្រយោជន៍​ជា​ច្រើន​មក​កាន់​ជីវិត​ប្រចាំ​ថ្ងៃ​របស់​មនុស្ស។ ភាសា​អង់គ្លេស​​​​ត្រូវ​បាន​ចាត់​ទុក​ជា​ភាសា​ទី​ពីរ​(Second Language) និង ត្រូវ​បាន​បង្រៀន​ជា​​​ភាសា​បរទេស​(Foreign Language)នៅ​ប្រទេស​​មួយ​ចំនួន​​​ថែមទៀតផង។ បន្ថែម​ពី​លើ​នេះ​ទៅ​ទៀត ភាសា​អង់​គ្លេស​ក៏​បាន​ក្លាយជា​ភាសាផ្លូវការ​(Official​ Language) នៅ​ប្រមាណ​ជាង​៩០​ប្រទេស​ផង​ដែរ។ អត្ថបទ​ថ្ងៃ​នេះ​នឹង​បង្ហាញ​ពី​សារៈសំខាន់​នៃ​ភាសា​អង់​គ្លេស៖

១) ជា​ភាសា​សកល​៖ ភាសា​អង់គ្លេស​ជាប់​ចំណាត់ថ្នាក់​ទី​បួន​ដែល​ត្រូវបានប្រើ​ប្រាស់​ច្រើន​​ជាង​គេ​លើ​ពិភពលោក។ បើ​យោង​ទៅ​តាមរបាយការណ៍ របស់ Globally Speaking មនុស្ស​ប្រមាណ​១ពាន់​លាន​នាក់​​ប្រើ​ប្រាស់​ឬ​ចេះ​ភាសា​អង់​គ្លេស​ ដែល​ចំនួន​នេះ​ស្មើ​នឹង​មួយ​ភាគ​បួន​នៃ​ចំនួន​មនុស្ស​ទាំង​អស់​​ទូទាំង​ពិភពលោក។

២) ក្នុង​​កម្មវិធី​​ផ្លូវ​ការ ៖ វា​ជា​ភាសា​​មួយ​ដែល​ត្រូវ​បាន​គេ​ជ្រើស​រើស​មកប្រើ​ប្រាស់​ក្នុង​កម្មវិធី​ផ្លូវ​ការ​នានាដូចជាកិច្ច​ប្រជុំ​អាស៊ាន​​ និង កិច្ចប្រជុំធំៗផ្សេងទៀត។ មិន​ត្រឹម​តែ​នៅ​ក្នុង​ប្រទេសកម្ពុជានោះ​ទេ ​អាជ្ញាធរ​ឬ​មន្ត្រី​រាជការ​នៅ​ប្រទេស​ជា​ច្រើន​ទៀត​តែង​តែ​ប្រើ​ប្រាស់​ភាសា​អង់​គ្លេស​ក្នុង​ការ​ធ្វើ​កិច្ច​ពិភាក្សា​​លើ​ប្រធានបទ​​​ឬ​បញ្ហា​​នានា​​ដើម្បី​រក​ដំ​ណោះ​ស្រាយ​រួម។​​ ហេតុនេះ​ហើយ ភាសាអង់គ្លេស​ពិត​ជា​មាន​សារៈសំខាន់​ពិត​ប្រាកដ​មែន។

៣) ​ការ​សិក្សា៖ នៅ​សកលវិទ្យាល័យ​​ឬ​វិទ្យាល័យ​ល្បី​ល្បាញ​ទូទាំង​ពិភពលោក​ដូច​ជា​Harvard Oxfordឬ​ Standford​ដែល​ជា​សាលា​ក្នុង​ក្តី​សុបិន​របស់​សិស្ស​ភាគ​ច្រើន សាលា​ទាំង​អស់​នេះ​សុទ្ធ​តែ​ប្រើ​ប្រាស់​ភាសា​អង់គ្លេស​ជា​ភាសា​គោល​ក្នុង​ការ​រៀន។ ដូច្នេះ​ហើយ ការ​ចេះ​ភាសា​អង់គ្លេស​នឹង​ជួយ​អ្នក​​យ៉ាង​ខ្លាំង​ក្នុង​ការ​សិក្សា​​ ក្រេប​យក​ចំណេះ​និង​ប្រកួត​ប្រជែង​ជា​មួយ​សិស្ស​​ដទៃ។ ម៉្យាង​វិញ​ទៀត សៀវភៅ​ជា​ច្រើន​ត្រូវ​បាន​សរសេរ​ជា​ភាសា​អង់គ្លេស អ៊ីចឹង​ហើយ ប្រសិន​ជា​អ្នក​ចេះ​ភាសា​អង់គ្លេស វា​នឹង​ជួយ​អ្នក​ឲ្យ​យល់​ពី​​ខ្លឹមសារ​នៃ​អត្ថបទ​បាន​ងាយ​ស្រួល​​និង​ច្បាស់​លាស់។

៤)​ផ្ដល់​ភាព​ងាយ​ស្រួល​ក្នុង​ការងារ​ប្រចាំ​ថ្ងៃ៖ ប្រសិន​ជា​យើង​និយាយ​ពី​ការងារ​​វិញ ក្នុង​ការិយាល័យ ក្រុមហ៊ុន​ធំ​ៗ​ជា​ច្រើន​ឬ​ស្ថាប័ន​រដ្ឋ​នានា​​ បុគ្គលិក​ភាគ​ច្រើន​សុទ្ធ​​តែ​ទាមទារ​ឲ្យ​ចេះ​​នូវ​​ភាសា​អង់គ្លេស​ពី​ព្រោះ​ថា​ពួក​គាត់​ត្រូវ​​ជួប​អតិថិជន​បរទេស​ក្នុង​កិច្ច​ការ​ប្រចាំ​ថ្ងៃ​​។ បន្ថែម​ពី​លើ​នេះ បុគ្គលិក​​ដែល​ចេះ​ភាសា​អង់គ្លេស​ក៏​មាន​ឱកាស​ចាត់​តាំង​​ទៅ​ធ្វើ​ការ​ឬ​ទៅ​ប្រជុំ​នៅ​ក្រៅ​ប្រទេស​ទៀត​ផង៕

ប្រែ​សម្រួល៖ អុឹង មុយយូ ប្រភព៖ inlinguamalta.com

X
5s