ចំណុចសំខាន់ៗអ្នកគួរចាប់អារម្មណ៍ មុនចូលធ្វើការនៅកន្លែងណាមួយ មិនមែនមើលឃើញតែលុយទេ
មនុស្សគ្រប់រូបតែងឲ្យតម្លៃលើប្រាក់ខែមុនគេ ពេលពួកគេទទួលបាន ការងារថ្មី។ ដំបូងឡើយអ្នកនឹងគិតថា ប្រាក់ខែគឺជារឿងសំខាន់សម្រាប់អ្នក ជាងគេ តែពេលធ្វើការយូរៗ ទៅអ្នកនឹងចាប់អារម្មណ៍ថារឿងសំខាន់គឺមានច្រើនណាស់ មិនមែនតែប្រាក់ខែនេះទេ។ តើវាមានអ្វីខ្លះទៅ?
១) ពេលវេលាធ្វើការ៖ ពេលខ្លះកន្លែងធ្វើការអ្នកហាក់ដូចជាឆ្ងាយហួសហេតុពេក ពីផ្ទះរបស់អ្នក ដូចនេះយល់ល្អអ្នកគួរពិភាក្សាជាមួយថៅកែរបស់អ្នកថា តើអ្នកអាចយឺតពេលបន្តិចបន្តួចបានទេ ព្រោះថារយៈចម្ងាយពីផ្ទះមកកន្លែងធ្វើការហាក់ដូចជាឆ្ងាយជ្រុល។
២) អាចមានពេលឈប់សម្រាកបានយូរពេលមានការចាំបាច់៖ ជាការពិតណាស់ តាមក្រុមហ៊ុននីមួយៗ គេមានច្បាប់ទម្លាប់របស់គេ ។ ហេតុនេះមុននឹងសម្រេចចិត្តចូលធ្វើការនៅទីនោះ អ្នកគួរតែអានពីច្បាប់និងវិន័យក្រុមហ៊ុនសិន។ បើអ្នកគិតថាគេអនុញ្ញាតឲ្យបុគ្គលិកឈប់តិចពេក អ្នកគួរជជែកពិភាក្សាគ្នាសិនទៅថា អ្នកត្រូវការពេលវេលាឈប់ប៉ុន្មានដែរ។
៣) ប្រាក់សម្រាប់លើកទឹកចិត្ត៖ ជាទូទៅ បុគ្គលិកគ្រប់រូបគួរមានប្រាក់ឬរង្វាន់លើកទឹកចិត្ត ដើម្បីថ្លែងអំណរគុណដល់កិច្ចខំប្រឹងប្រែងធ្វើការងារ។ ដូចនេះវាជារឿងមួយល្អដែរ ប្រសិនបើអ្នកបាននិយាយគ្នារួចមុនជាស្រេចជាមួយថៅកែអ្នកនោះ។
៤) និយាយ ពីទំនួលខុសត្រូវរបស់អ្នក៖ ពេលវេលាដែលអ្នកមាន គឺជះឥទ្ធិពលខ្លាំងណាស់ មកលើការរស់នៅរបស់អ្នក។ បើសិនជាអ្នកដឹងច្បាស់ថាតើតួនាទីអ្នកមានអ្វីខ្លះនោះ អ្នកនឹងមិនសូវស្មុគស្មាញ ឬមានមន្ទិលសង្ស័យចំពោះការងាររបស់ខ្លួនតទៅទៀតទេ៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ forbes