សំណួរ​​​​ដែល​អ្នក​គួរ​សួរ​ ទៅ​អ្នក​សម្ភាសន៍​ការងារ​ ដើម្បី​ធ្វើ​ឲ្យ​ពួក​គេ​ភ្ញាក់​ផ្អើល​នឹង​អ្នក​



​​ តាម​ធម្មតា​ ពេល​​អ្នក​សម្ភាសន៍​ការងារ​ជិត​ចប់ ខាង​ក្រុមហ៊ុន​នឹង​សួរ​មក​កាន់​អ្នក​វិញ​ថា​តើ​អ្នក​មាន​សំណួរ​សួរ​គេ​ទេ​? បើ​អ្នក​​និយាយ​ថា​គ្មាន ពួក​គេ​នឹង​គិត​ថា​អ្នក​​មិន​​ចាប់​អារម្មណ៍​លើ​​ការងារ ហើយ​មិន​ចាប់​អារម្មណ៍​​ពី​ក្រុមហ៊ុន​របស់​គេ​ទៀត។ ហេតុនេះ​អ្នក​ត្រូវ​រៀន​ស្រាវជ្រាវ​ថា​ តើ​សំណួរ​ណា​ខ្លះ​ដែល​អ្នក​គួរ​សួរ​គេ​វិញ ហើយ​ធ្វើ​ឲ្យ​គេ​ភ្ញាក់​ផ្អើល​នឹង​សំណួរ​​នោះ​។

១) សំណួរ​ពាក់ព័ន្ធ​នឹង​ក្រុមហ៊ុន​៖ នេះ​ជា​ឱកាស​ ដែល​អ្នក​អាច​បង្ហាញ​ថា​អ្នក​ចេះ​ដឹង​អ្វី​ខ្លះ​ពី​ក្រុមហ៊ុន​នោះ។ ក្នុង​នោះ​សំណួរ​គួរ​មាន​៖ « ​ខ្ញុំ​ឃើញ​ថា​ក្រុមហ៊ុន​អ្នក​ ផ្ដោត​សំខាន់​លើ​ការងារ​នេះ តើ​អ្នក​អាច​ប្រាប់​ខ្ញុំ​ឲ្យ​បាន​ច្បាស់​ថែម​ទៀត​បាន​ទេ​? តើ​អ្នក​អាច​ប្រាប់​ខ្ញុំ​ពី​វប្បធម៌​ធ្វើ​ការងារ​នៅ​ទី​នេះ​បាន​ទេ​? តើ​ក្រុមហ៊ុន​នេះ​ឲ្យ​និយម​ន័យ​ពាក្យ​ជោគជ័យ​ដូចម្ដេច​ទៅ​? »

២) សំណួរ​ពាក់ព័ន្ធ​នឹង ​តួនាទី​៖ អ្នក​គួរ​​បង្ហាញ​ការ​ចាប់​អារម្មណ៍​របស់​អ្នក​មក​លើ​តួនាទី ណា​មួយ​។ ​ដោយ​ក្នុង​នោះ​អ្នក​​អាច​និយាយ​ពី​តួនាទី ដែល​អ្នក​សម្ភាសន៍​អ្នក​​បាន​លើក​មក​និយាយ​ក៏​បាន​។ សំណួរ​ទាំង​នោះ​គួរ​មាន​៖ « តើ​អ្នក​រំពឹង​ថា​តួនាទី​មួយ​នេះ អាច​នឹង​ក្លាយ​ជា​អ្វី​ដែរ ក្នុង​រយៈ​ពេល​១​ឬ​២​ឆ្នាំ​ទៅ​​មុខ​ទៀត​? តើ​តួនាទី​នេះ​ប្រឈម​​មុខ​នឹង​អ្វី​ខ្លាំង​ជាង​គេ​? តើ​តួនាទី​នេះ​ បុគ្គលិក​មុន​ៗ រ៉ាប់​រង​អ្វី​ខ្លះ​? »

៣) សំណួរ​ពាក់ព័ន្ធ​នឹង​អ្នក​សួរ​៖ សួរ​អ្នក​សម្ភាសន៍​​អ្នក ពាក់ព័ន្ធ​នឹង​តួនាទី និង​ពាក់ព័ន្ធ​នឹង​ក្រុមហ៊ុន​របស់​អ្នក​ ក្នុង​នោះ​គួរ​មាន​៖ « តើ​អ្នក​ចូលចិត្ត​ធ្វើ​អ្វី​ជាង​គេ​នៅ​ក្នុង​ក្រុមហ៊ុន​នេះ​? តើ​អ្នក​ធ្វើ​ការ​នៅ​ទី​នេះ​យូរ​ប៉ុណ្ណា​ហើយ​? តើ​អ្នក​ចង់​អភិវឌ្ឍ​ក្រុមហ៊ុន​អ្វី​ខ្លះ​​ទៅ ? តើ​ការងារ​ជា​ក្រុម​មាន​ថាមពល​អ្វី​ខ្លះ ក្នុង​ការ​ពន្លឿន​ការងារ​? »

ប្រែ​សម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ lifehack​

X
5s