ធ្លាប់​តែ​ជា​សិស្ស​កម្ជិល តើ​គួរ​ធ្វើ​យ៉ាង​ណា​​ដើម្បី​ងាក​មក​ស្រឡាញ់​ការ​សិក្សា​វិញ​?​



ការ​សិក្សា​ គឺ​មិន​មែន​ងាយ​ស្រួល​ទេ បើ​វា​ងាយ​ស្រួល មិន​មែន​មាន​អ្នក​លះបង់​ការ​សិក្សា​​​ហើយ​ទៅ​ប្រព្រឹត្ត​ទង្វើ​​អ្វី​ដែល​គេ​ចង់​ធ្វើ​នោះ​ទេ។ អត្ថបទ​នេះ​គឺ​មាន​សារៈសំខាន់​ណាស់ ក្នុង​ការ​អប់រំ​អ្នក​ទាំង​អស់​គ្នា​កុំ​ឲ្យ​ស្អប់​​ការ​សិក្សា​ព្រោះ​ថា​ការ​សិក្សា​​គឺ​ជា​វិធី​​តែ​មួយ​គត់​នាំ​អ្នក​ចេញ​ពី​ពិភពលោក​ខ្មៅ​ងងឹត។ ​ខាង​ក្រោម​នេះ​ជា​អ្វី​​ដែល​អ្នក​គួរ​ដឹង​៖

១) រៀន​សម្រាប់​ខ្លួន​ឯង មិន​មែន​សម្រាប់​តែ​ប្រឡង​ទេ​៖ សិស្ស​មួយ​ចំនួន​តែង​​ខំ​រៀន​ពេល​ដែល​ពួក​គេ​ជិត​ដល់​ថ្ងៃ​ប្រឡង ព្រោះ​ខ្លាច​ធ្លាក់​។ តែ​វា​គឺ​ជា​កំហុស​មួយ​របស់​អ្នក​បាត់​ទៅ​ហើយ ដែល​អ្នក​បាន​ប្រហែស​មិន​យក​ចិត្ត​ទុក​ដាក់​រៀន​តាំង​ពី​ដើម​ឆ្នាំ ហើយ​បែរ​ជា​មក​ខំ​ពេល​ជិត​ប្រឡង​វិញ​។ ពេល​វេលា​គឺ​​សឹង​តែ​ហួស​ទៅ​ឆ្ងាយ​​​បាត់​ទៅ​ហើយ​។

២) ​កុំ​ស្ងប់​មុខវិជ្ជា​​សិក្សា​របស់​ខ្លួន​៖ ពេល​ខ្លះ​ អ្នក​នឹង​មិន​ចង់​រៀន​ត​ទៅ​ទៀត​ឡើយ ដោយ​សារ​អ្នក​ត្រូវ​ជួប​មុខវិជ្ជា​ដែល​អ្នក​ស្អប់​។ ឧទាហរណ៍​អ្នក​ស្អប់​គណិតវិទ្យា ឬ​ក៏​មុខ​វិជ្ជា​វិទ្យាសាស្ត្រ​នានា ដូចនេះ​អ្នក​នឹង​គេច​សាលា​មិន​ចង់​ចូល​រៀន​ ពេល​ដែល​ដល់​ម៉ោង​នោះ​ម្ដងៗ​។ ៣) គិត​ពី​ប្រយោជន៍​ពេល​ដែល​អ្នក​ខំ​រៀន​៖ បើ​អ្នក​​យល់​ពី​ប្រយោជន៍​ដែល​ទទួល​បាន​ពី​ការ​ខំ​រៀន​ អ្នក​នឹង​មិន​បោះបង់​ចោល​ការ​រៀន​សូត្រ​នោះ​ទេ។ ពេល​អ្នក​សម្លឹង​ឃើញ​ផ្លែ​ផ្កា​នៃ​ការ​រៀន​សូត្រ​ អ្នក​នឹង​មិន​ឈប់​ស្រោច​ទឹក​វា​ទេ។

៤) ​គួរ​មាន​ប្រដាប់ប្រដា​​សិក្សា​ឲ្យ​គ្រប់​គ្រាន់​៖ ពេល​ខ្លះ​បើ​ចង់​ក្លាយ​ជា​មនុស្ស​ស្រឡាញ់​ការ​សិក្សា អ្នក​ត្រូវ​ធ្វើ​ខ្លួន​ឯង​ ឲ្យ​ដូច​ជា​សិស្ស​​ពូកែ​។ សិស្ស​ពូកែ​គឺ​មាន​សម្ភារៈ​សិក្សា​គ្រប់​គ្រាន់ មិន​ខ្វះ​ និង​ដែល​ដើរ​ខ្ចី​គេ​ឡើយ។​ ការ​មាន​សម្ភារៈ​គ្រប់​គ្រាន់​​នេះ​ក៏​ជំរុញ​ឲ្យ​អ្នក​ស្រឡាញ់​​ការ​សិក្សា​ហើយ​មាន​អារម្មណ៍​ចង់​រៀន​ចង់​សូត្រ​ថែម​ទៀត​។

៥) ​ផ្ដល់​រង្វាន់​ដល់​ខ្លួន​ពេល​រៀន​ចប់​៖ ពេល​មាន​រង្វាន់​សម្រាប់​ខ្លួន​ ឯង អ្នក​នឹង​មិន​សូវ​ខ្ជិល​ក្នុង​ការ​រៀន​សូត្រ​ប៉ុណ្ណា​ទេ​។ វា​ជា​ការ​លើក​ទឹក​ចិត្ត​មួយ​ដ៏​ល្អ​សម្រាប់​ខ្លួន​ឯង ដើម្បី​ក្លាយ​ជា​សិស្ស​ស្រឡាញ់​ការ​សិក្សា​ជាង​​ពី​ពេល​មុន​៕

ប្រែ​សម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ lifehack

X
5s