កូរ៉េខាងជើងបង្ហាញកម្លាំងយោធា និងទាហានខ្លាំងរាប់លាននាក់ ហើយនៅតែគំរាម សាកល្បងនុយក្លេអ៊ែរ
ស្ថានភាពនៅឧបទ្វីបកូរ៉េកាន់តែដុនដាបខ្លាំងឡើងបន្ទាប់ពីកូរ៉េខាងជើងបានបាញ់សាកល្បងគ្រាប់ពិតក្នុងទ្រង់ទ្រាយធំកាលពីថ្ងៃអង្គារ កន្លងទៅ ហើយថែមទាំងបានបង្ហាញកម្លាំងយោធា មានទាហាន និងសព្វាវុធរាប់លាន ខណៈថ្ងៃនេះមន្ត្រីកូរ៉េខាងជើងប្រកាសថា ការសាកល្បងនុយក្លេអ៊ែរនឹងមិនត្រូវបញ្ឈប់នោះទេ។
គេសង្កេតឃើញ រថក្រោះរាប់រយគ្រឿងត្រូវបានដាក់តម្រៀបនៅឆ្នេរភាគខាងកើតក្រុង Wonsan ដើម្បីរម្លឹកដល់ការបង្កើតកងទ័ពប្រជាជនកូរ៉េខួបលើកទី ៨៥ កាលពីដើមសប្ដាហ៍កន្លងទៅនេះ។ នេះបើតាមសារព័ត៌មាន Metro របស់អង់គ្លេស។
លោក Kim Jong-un បានបញ្ជាឱ្យមានការបាញ់កាំភ្លើងធំ ខ្នាត ៣០០ large-calibre គ្រាប់ពិតដែលសារព័ត៌មានរដ្ឋកូរ៉េខាងជើងអះអាងថា ជាការបាញ់កាំភ្លើងធំធំបំផុតមិនធ្លាប់មាននោះទេ។ ជាមួយគ្នានេះដែរ កងកម្លាំងនៃនាវាមុជទឹកបានធ្វើការបាញ់គ្រាប់ torpedo និងមានបាញ់មីស៊ីល (ខ្នាតតូច) បែកផ្កាភ្លើងនៅដែនសមុទ្រនៃការធ្វើការបាញ់គ្រាប់ពិតនោះ។
បន្ទាប់ពីមានការបាញ់សាកល្បងគ្រាប់ពិតកាំភ្លើងធំនេះរួចមក កូរ៉េខាងត្បូងបានប្រកាសពីការដាក់ផ្នែកសំខាន់នៃប្រព័ន្ធការពារមីស៊ីល THAAD ដើម្បីទប់ទល់នឹងកូរ៉េខាងជើង។ បើយោងតាមសេចក្ដីរាយការណ៍របស់សារព័ត៌មាន Yonhap ផ្នែកសំខាន់ៗនៃប្រព័ន្ធនោះរួមមានជើងទម្របាញ់ ២ ឬ៣ មីស៊ីលបាញ់ស្ទាក់ និងរ៉ាដា។
[caption id="attachment_38244" align="aligncenter" width="670"] [/caption]
ដោយឡែក ព័ត៌មានថ្មីមួយគឺថា មន្ត្រីកូរ៉េខាងជើងប្រកាសក្នុងបទសម្ភាសន៍កម្រមួយជាមួយសារព័ត៌មាន CNN ថា ការសាកល្បងនុយក្លេអ៊ែររបស់ប្រទេសខ្លួននឹងមិនបញ្ឈប់នោះទេ ប្រសិនបើសហរដ្ឋអាមេរិកនៅតែបន្តសកម្មភាពដែលកូរ៉េខាងជើងចោទថា ជាអំពើឈ្លានពាននោះ៕
ដោយ៖ យោធិន