សញ្ញា​បង្ហាញ​ថា​អ្នក​​គឺ​​ចាប់​ផ្ដើម​មាន​ស្នេហា​ដោយ​មិន​ដឹង​ខ្លួន​ហើយ!​



អារម្មណ៍​កំពុង​មាន​ស្នេហា​ គឺ​មាន​ន័យ​ថា​អ្នក​ចង់​ឲ្យ​ដៃ​គូ​ស្នេហា​អ្នក​មាន​សុភមង្គល ចេះ​សរសើរ​គ្នា​ពេល​ជោគជ័យ​អ្វី​មួយ​ ហើយ​មាន​ទឹក​ចិត្ត​ដើម្បី​ក្លាយ​ជា​មនុស្ស​ល្អ​។ មិន​ត្រឹម​តែ​ប៉ុណ្ណឹង​ឡើយ នៅ​មាន​ចំណុច​ជា​ច្រើន​ទៀត​ដែល​អាច​អះអាង​ថា​អ្នក​កំពុង​មាន​ស្នេហា​ក្នុង​នោះ​មាន​៖

១) អ្នក​ចាប់​ផ្ដើម​លែង​គិត​ពី​អតីត សង្សារ​របស់​អ្នក មិន​ថា​គ្រា​ចាប់​ផ្ដើម​ឬ​ក៏​ពេល​ដែល​ជួប​គ្នា​ចុង​ក្រោយ​​ក៏​ដោយ​។​

២) អ្នក​ទាំង​២​ចាប់​ផ្ដើម​​មាន​អារម្មណ៍​ថា​សប្បាយ​ប្លែក ខ្លាំង​ ពេល​ដែល​អ្នក​ទាំង​២​​បាន​នៅ​ជាមួយ​គ្នា ​មិន​ថា​អ្នក​ធ្វើ​អ្វី​នោះ​ឡើយ អ្នក​ទទួល​បាន​អារម្មណ៍​កក់ក្ដៅ ហើយ​សប្បាយ​ខ្លាំង​មែន​ទែន​។

៣) អ្នក​ទាំង​២​ចាប់​ផ្ដើម​​ គិត​ពី​គម្រោងការ​សម្រាប់​ថ្ងៃ​អនាគត​ ទាំង​ដែល​ការ​ពី​មុន​មក អ្នក​មិន​ដែល​ចាប់​អារម្មណ៍​ពី​គម្រោង​ជីវិត​របស់​ខ្លួន​បន្តិច​ណា​សោះ។

៤) ​អ្នក​មាន​គម្រោង​​ច្បាស់​លាស់ ហើយ​ដើម្បី​សម្រេច​គម្រោង​​នោះ​អ្នក​គិត​ថា​ចង់​សម្រេច​វា​ដោយ​ខ្លួន​ឯង​ផង​និង​មនុស្ស​ម្នាក់​ដែល​អ្នក​ស្រឡាញ់​​ផង​។

៥) អ្នក​តែង​តែ​ចែក​រំលែក​ព័ត៌មាន​របស់​អ្នក​ទាំង​​ឡាយ​ទៅ​កាន់​មនុស្ស​ម្នាក់ មិន​ថា​ព័ត៌មាន​នោះ​អាក្រក់​ឬ​ល្អ​នោះ​ទេ។

៦) អ្នក​តែង​តែ​នឹក​ឃើញ​មនុស្ស​ម្នាក់​​គ្រប់​ពេលវេលា មិន​ថា​អ្នក​​នៅ​ម្នាក់​ឯង ឬ​ក៏​នៅ​ជា​មួយ​គ្រួសារ​ឬ​មិត្តភ័ក្ដិ​នោះ​ទេ​។ រូបភាព​មនុស្ស​ម្នាក់​នោះ​តែង​តែ​លេច​មក​ក្នុង​ខួរ​ក្បាល​អ្នក​ នោះ​បញ្ជាក់​ថា​អ្នក​កំពុង​មាន​ស្នេហា​ហើយ​៕

ប្រែ​សម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ lifehack

X
5s