តើគួររៀបចំរបស់ញុំាយ៉ាងណាសម្រាប់ទុកពេលអ្នកធ្វើដំណើរទៅឆ្ងាយ?
ភាគច្រើន គ្មានអ្នកណាចង់ឲ្យខ្លួនឯងអត់អីញុំា ពេលពួកគេដើរលេងទៅណានោះទេ។ ជារឿយៗ ពេលគេចង់ដើរទៅណា គេតែងតែទិញនំនែក ឬក៏អាហារមួយចំនួនដើម្បីត្រៀមសម្រាប់ខ្លួនឯង។ ពេលអ្នកចេញឆ្ងាយពីផ្ទះ វាពិបាកបន្តិចហើយក្នុងការដើររកម្ហូប ឬរបស់ញុំាសម្រាប់ខ្លួនឯង។ ហេតុនេះអ្នកត្រូវចេះរៀបចំ សម្រាប់ខ្លួនពេលទៅដើរលេងម្ដងៗ។
១) រៀបចំនំនែកខ្លះតាមខ្លួន៖ ពេលអ្នកដើរលេង អារម្មណ៍អ្នកភាគច្រើនគឺមិនសូវខ្វល់ខ្លាំងរឿងរបស់ញុំាទេ ព្រោះថាអ្នកគិតតែពីកន្លែងដែលអ្នកចង់ទៅតែប៉ុណ្ណោះ។ ហើយបើអ្នកមានថវិកាគ្រប់គ្រាន់ វិញ អ្នកមិនសូវពិបាកឡើយ តែបើអ្នកមិនសូវមានថវិកាវិញ វាគឺជារឿងពិបាកខ្លាំងណាស់។ ហេតុនេះអ្នកគួរតែចេះរៀបចំនំនែកខ្លះដាក់តាមឡាន ឬក៏តាមកាបូបអ្នក សម្រាប់បម្រុងពេលឃ្លានខ្លាំង។
២) គួរយកប្រដាប់ប្រដាណាដែលអ្នកអាចចម្អិនម្ហូបបាន៖ កុំអៀននឹងស្នាដៃម្ហូបរបស់ខ្លួនទៀតអី ទោះបីអ្នកមកដើរលេងមែន តែកាលដែលអ្នកចេះធ្វើម្ហូបខ្លួនឯងនេះគឺជួយសន្សំការចាយវាយរបស់អ្នកបានច្រើនមួយកម្រិតដែរ។ ម្យ៉ាងវិញទៀត វាមិនពិបាកអ្វីដោយគ្រាប់តែ យករបស់របរមកចម្អិន ហើយធ្វើអ្វីដែលអ្នកចង់ពិសាទៅ វារួចជាស្រេចហើយ។
៣) ត្រូវស៊ើបសិនថាកន្លែងអ្នកទៅមានអាហារអ្វីខ្លះ៖ អ្នកគួរតែ ស៊ើបសិនថាតើកន្លែងដែលអ្នកចង់ធ្វើដំណើរទៅមានអ្វីខ្លះ ហើយតើមានភោជនីយដ្ឋានឬក៏ ហាងលក់ទំនិញ អ្វីដែរឬអត់?
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ cheatsheet