ឆាប់ជម្រុះចោលរឿងទាំងនេះឲ្យអស់ទៅ ដើម្បីកសាងខ្លួនឲ្យកាន់តែជោគជ័យ
មនុស្សជាច្រើនគិតថា បើអ្នកចង់ជោគជ័យ អ្នកគួរតែបង្កើនជំនាញ របស់អ្នកឲ្យបានច្រើន ព្រមទាំងធ្វើឲ្យខ្លួនឯងមានទម្លាប់ល្អ។ តែជំនួសដោយការបន្ថែមកិច្ចការជាច្រើនចូលក្នុងជីវិតអ្នក អ្នកគួរតែជម្រុះចោលនូវចំណុចអវិជ្ជមានរបស់អ្នកទៅល្អជាង។ នេះគឺជាចំណុច៤យ៉ាងដែលអ្នកគួរតែជម្រុះវាចោល៖
១) ឈប់ដោះសាទៀត៖ ពេលអ្នក ដោះសារច្រើន អ្នកក្លាយជាមនុស្សដែលកុហកនឹងខ្លួនឯង។ មនុស្សដែលជោគជ័យគឺមិនដែល ដោះសា ច្រើន ឬមួយបន្ទោសអ្នកដទៃ ឡើយ។ ពួកគេទទួលខុសបើខ្លួនខុស នេះហើយទើបគេហៅថាមនុស្សមានទំនួលខុសត្រូវពិតប្រាកដ។
២) កុំព្យាមចង់បានអ្វីដែលល្អឥតខ្ចោះ៖ ចង់ក្លាយជាមនុស្សជោគជ័យ បាន អ្នក មិនគួរគិតតែចង់ធ្វើអ្វីឲ្យល្អឥតខ្ចោះគ្រប់ពេលឡើយ។ មនុស្សមិនអាចធ្វើបានល្អគ្រប់១០ទេ ហើយអ្នកអាចនឹងជោគជ័យដោយមិនបាច់គិតពីវាក៏បាន។ អ្នកអាចព្យាយាមធ្វើអ្វីដែលអ្នកចង់ម្ដងមួយៗ ក៏នៅតែជោគជ័យដដែលហ្នឹង។
៣) ឈប់ខ្លាច៖ មនុស្សជាច្រើនបានធ្វើខ្លួនឯង ឲ្យកាន់តែបរាជ័យដោយមិនដឹងខ្លួន។ នេះដោយសារតែពួកគេមិនហ៊ាន និងមិនមានភាពក្លាហានក្នុងការធ្វើអ្វីមួយដោយសារតែសេចក្ដីភ័យខ្លាចរបស់ពួកគេ។ បើអ្នកមិនចង់ឲ្យវាខ្លាចជាឧបសគ្គសម្រាប់ថ្ងៃមុខ អ្នកគួរតែឈប់ឲ្យខ្លួនឯងភ័យខ្លាចតទៅទៀត។
៤) មិនគួរទាក់ទងជាមួយមនុស្សណាដែលនាំឲ្យអ្នកបរាជ័យ៖ ប្រសិនបើមនុស្សជុំវិញអ្នក ជាមនុស្សមានគំនិតអវិជ្ជមាន ហើយធ្វើតែអាក្រក់ នោះពួកគេងាយនឹងទាក់ទាញអ្នកឲ្យធ្វើតាមដែរហើយ។ ហេតុនេះវានាំឲ្យភាគរយនៃការបរាជ័យអ្នកក៏មានកាន់តែតិចដែរ។ តែបើអ្នកបោះ បង់ ពួកគេចោល ហើយជ្រើសរើសយកមនុស្សដែលមានគំនិតវិជ្ជមាន និងជាមនុស្សដែលគាំទ្រអ្នកវិញ ភាគរយជោគជ័យអ្នកនឹងកាន់តែខ្ពស់៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ lifehack