សញ្ញា​បញ្ជាក់​ថា អ្នក​កំពុងធ្វើ​ការ​ឲ្យ​ថៅកែ​ទន់​ខ្សោយ​ម្នាក់​ហើយ​



ថៅកែ​ដ៏​ខ្លាំង​ម្នាក់ នឹង​ប្រើប្រាស់​ភាព​ខ្លាំង​របស់​ខ្លួន​ទាំង​អស់​ដើម្បី​ដឹក​នាំ​ក្រុម តែ​បើ​ថៅកែ​អ្នក​ ទន់​ខ្សោយ គេ​នឹង​គ្មាន ភាព​ខ្លាំង​ឯណា​ដើម្បី​ដឹកនាំ​ក្រុម​នោះ​ទេ​។ នេះ​ជា​សញ្ញា បង្ហាញ​ថា រាល់​ថ្ងៃ​អ្នក​​ធ្វើ​ការ​បម្រើ​ថៅកែ​ម្នាក់​ដែល​ទន់​ខ្សោយ​៖

១) ថៅកែ​ដែល​មិន​ដែល​ឲ្យ​បុគ្គលិក​ជួយ​៖ ថៅកែ​ម្នាក់​​ដែល​ទន់​ខ្សោយ​ គឺ​មិន​ដែល​សុំ​ជំនួយ​ពី​នរណា​ម្នាក់​ឡើយ។ ​ មូលហេតុ​ដែល​មិន​ដែល​សុំ​ជំនួយ គឺ​ដោយ​សារ​មិន​ចង់​ទទួល​គំនិត​ពី​អ្នកដទៃ មិន​ចង់​ពឹង ពាក់​អ្នក​ដទៃ មិន​ចង់​ឲ្យ​អ្នក​ដទៃ មក​អាណិត​ខ្លួន​។ បើ​អ្នក​ហ៊ាន​តែ​​ចង់​​ជួយ​ អ្នក​អាច​នឹង​ត្រូវ​​មាត់​ទៀត​ក៏​ថា​បាន​។

២) ចូលចិត្ត​ស្ដី​បន្ទោស​បុគ្គលិក​៖ ពេល​ដែល​​មាន​បញ្ហា​អ្វី​មួយ​កើត​ឡើង ថៅកែ​ដែល​ទន់​ខ្សោយ​គឺ​តែង​តែ​រក​មនុស្ស​មក​ស្ដី​ មក​ថា​ឲ្យ​ដើម្បី​បំបាត់​កំហឹង​។ ទោះ​បី​កំហុស​នោះ​មិន​មែន​ជា​របស់​បុគ្គល​ណា​ក្ដី ​តែ​ឲ្យ​តែ​បាន​ស្ដី​ឬ​ជេរ​នរណា​ម្នាក់​ ថៅកែ​ម្នាក់​នោះ​គឺ​ធ្វើ​បាន​ទាំង​អស់។ សាក​ក្រឡេក​ទៅ​ថៅកែ​ឬ​អ្នក​គ្រប់​គ្រង​ដែល​ពោរពេញ​ដោយ​ភាព​ខ្លាំង​និង​មាន​សមត្ថភាព​វិញ ពេល​មាន​បញ្ហា​ ពួក​គេ​នឹង​មិន​ជេរ​ស្ដី​កូន​ចៅ​ឬ​ទម្លាក់​កំហុស​លើ​នរណា​ឡើយ។ ថៅកែ​ល្អ គឺ​ទទួល​និង​រ៉ាប់រង​ភាព​មិន​ប្រក្រតី​ទាំង​អស់ នៅ​ក្នុង​ក្រុមហ៊ុន មិន​មែន​ដើរ​ចោទ​និង​ស្ដី​ថា​ដល់​បុគ្គលិក​ឡើយ។

៣) តែង​តែ​និយាយ​ថា​ «​ខ្ញុំ​មិន​ដឹង​ទេ​» ៖ ជឿ​ថា​អ្នក​ប្រាកដ​ជា​ធ្លាប់​ជួប​ អ្នក​គ្រប់គ្រង​ណា​ដែល​ធ្លាប់​និយាយ​ពាក្យ​នេះ​មក​រក​អ្នក​។ នេះ​ជា​សញ្ញា​ថា​ពួក​គេ​អសមត្ថភាព​ក្នុង​ការ​ដឹក​នាំ​ ដោយ​សារ​តែ​អ្នក​ដឹក​នាំ​គឺ​មិន​ដែល​ឆ្លើយ​ពាក្យ​នេះ​ចេញ​មក​រួច​ទេ​ ទោះ​បី​គេ​មិន​ដឹង​ក្ដី ក៏​ពួក​គេ​និយាយ​អ្វី​ផ្សេង​ដែល​ពិរោះ​ស្ដាប់ ជាង​ពាក្យ​នេះ​ដែរ៕

​​ប្រែ​សម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ lifehack

X
5s