​​ទាំង​នេះ​ជា​ប្រទេស​ដែល​មាន​កម្លាំង​យោធា​ខ្លាំងក្លា​​ក្នុង​លោក​



​សន្ទស្សន៍​លើ​ចំណាត់​ថ្នាក់​នៃ​កម្លាំង​យោធា​​ដែល​គេ​ឱ្យ​ឈ្មោះ​ថា​ The Global Firepower Index ​បាន​ធ្វើ​ចំណាត់​ថ្នាក់​កម្លាំង​យោធា​របស់​ប្រទេស​ចំនួន​ ១២៦​ក្នុង​លោក​ ក្នុង​នោះ​ក៏​មាន​ប្រទេស​កម្ពុជា​យើង​ផង​ដែរ​ដោយ​ផ្អែក​ទៅ​លើ​កត្តា​ជាង​ ៥០​ដើម្បី​វាយ​តម្លៃ។ (សូម​បញ្ជាក់​ថា​ របាយការណ៍​នេះ​ ធ្វើ​​នៅ​ដើម​​ឆ្នាំ​២០១៧ ​ BizKhmerមិន​ទាន់​បាន​ធ្វើ​បច្ចុប្បន្នភាព​រហូត​ដល់​ឆ្នាំ​២០១៨​នេះ​ នោះ​ទេ)។ បើ​មើល​ទៅ​លើ​​ខ្ទង់​ថវិកា​ចំណាយ​ទៅ​លើ​វិស័យ​យោធា៖ ១)​សហរដ្ឋ​អាមេរិក៖ ៥៨១​ពាន់​លាន​ដុល្លារ​ ២) ចិន៖ ១៥៦​ពាន់​លាន​ដុល្លារ​ ៣) អារ៉ាប៊ីសាអូឌីត៖ ៥៧​ពាន់​លាន​ដុល្លារ ​​​​បើ​និយាយ​អំពី​ចំនួន​ទ័ព​បម្រុង​វិញ៖ ១) វៀតណាម៖ ជាង ៥.៥​លាន​នាក់ ២) កូរ៉េខាងជើង៖ ជាង ៥.២​លាន​នាក់ ៣) ចិន៖ ជាង ៤.៦​លាន​នាក់​ [caption id="attachment_38484" align="aligncenter" width="670"] កង​ទ័ព​វៀតណាម (រូបភាព៖ pixabay)[/caption] ផ្អែក​លើ​ចំនួន​រថក្រោះ​វិញ៖ ១) រុស្ស៊ី៖ ១៥៤០០​គ្រឿង ២)​ចិន៖ ៩២០០គ្រឿង ៣) សហរដ្ឋ​អាមេរិក៖ ៨៨០០​​គ្រឿង [caption id="attachment_38487" align="aligncenter" width="670"] កង​រថក្រោះ​រុស្ស៊ី (រូបភាព៖ Popular Mechanics)[/caption] បើ​និយាយ​អំពី​យន្តហោះ​វិញ៖ ១) សហរដ្ឋ​អាមេរិក៖ ១៣៤០០​គ្រឿង​ ២) រុស្ស៊ី៖ ៣៥០០​គ្រឿង​ ៣) ចិន៖ ២៩០០​គ្រឿង​ [caption id="attachment_38489" align="aligncenter" width="670"] យន្តហោះ​កងទ័ព​សហរដ្ឋ​អាមេរិក (រូបភាព៖ Navy.com)[/caption] ​​នាវា​ដឹក​យន្តហោះ៖ ១)​សហរដ្ឋ​អាមេរិក៖ ១៩​គ្រឿង​ ២) បារាំង៖ ៤​គ្រឿង​ ៣)​ ជប៉ុន៖ ៣​គ្រឿង​ [caption id="attachment_38490" align="aligncenter" width="670"] នាវា​ដឹកយន្តហោះ​សហរដ្ឋ​អាមេរិក (រូបភាព៖ The National Interest)[/caption] ​នាវា​មុជ​ទឹក៖ ១) ​សហរដ្ឋ​អាមេរិក៖ ​៧៥​​គ្រឿង​ ២) កូរ៉េខាងជើង៖ ៧០​គ្រឿង​ ៣) ចិន៖ ៦៨​គ្រឿង​ ​ចំណាត់​ថ្នាក់​ទូទៅ៖ ១) សហរដ្ឋ​អាមេរិក ២) រុស្ស៊ី​ ៣) ​ចិន ៤) ឥណ្ឌា​ ៥) បារាំង​ ដោយ៖ យោធិន
X
5s