លោក Trump ៖ ​ខ្ញុំ​ពិត​ជា​មាន​​កិត្តិយស​បើ​បាន​ជួប​លោក​ Kim Jong-un​



​នេះ​ជា​ការ​ថ្លែង​ដ៏​កម្រ​បំផុត​របស់​ប្រធានាធិបតី​អាមេរិក​ដែល​ត្រូវ​បាន​គេ​ទទួល​ស្គាល់​ថា​ ជា​មេដឹកនាំ​ប្រើ​ធម៌​ក្ដៅ​មួយ​រូប។ លោក​បាន​ថ្លែង​ថា​ លោក​មាន​កិត្តិយស​​បើ​បាន​ជួប​មេដឹកនាំ​កូរ៉េខាងជើង​លោក​ Kim Jong-un ក្នុង​កាលៈទេសៈ​ដ៏​ត្រឹម​ត្រូវ​នោះ។ ​នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​ពី​ BBC។ សារ​នេះ​គឺ​លោក​បាន​ថ្លែង​ទៅ​កាន់​សារព័ត៌មាន​ Bloomberg ​កាល​ពី​ថ្ងៃ​ចន្ទ​ កន្លង​ទៅ។ លោក​លើក​ឡើង​ដូច្នេះ​ថា ៖«វា​គឺ​ពិត​ជា​ផ្ដល់​តម្លៃ​សម្រាប់​ខ្ញុំ​ដើម្បី​​ជួប​គាត់ ខ្ញុំ​ពិត​ណាស់​ថា​ មាន​កិត្តិយស​ដើម្បី​ធ្វើ​រឿង​នេះ»។ ​​ការ​ថ្លែង​​នេះ​ ធ្វើ​ឡើង​ប៉ុន្មាន​មុន​ពេល​ដែល​លោក​សរសើរ​​លោក​ Kim Jong-un ​ថា​ ​ជា​មនុស្ស​ឆ្នាត​គួរសម។ ​ ការ​ថ្លែង​​បែប​នេះ​ធ្វើ​ឡើង​ស្រប​ពេល​ដែល​ស្ថានការណ៍​រវាង​ប្រទេស​ទាំង​ពីរ​កាន់​តែ​តានតឹង​ឡើង​ជុំវិញ​បញ្ហា​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង។ ​សេតវិមាន​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ភ្លាម​បន្ទាប់​ពី​លោក​ Trump ​បាន​លើក​ឡើង​បែប​នេះ។ សេចក្ដី​ថ្លែងការណ៍​អះអាង​ថា​ ​កូរ៉េខាងជើង​​ត្រូវ​​ប្រឈម​នឹង​លក្ខខណ្ឌ​ជា​​​​ច្រើន​មុន​ពេល​​ដែល​ជំនួប​រវាង​មេដឹកនាំ​ទាំង​ពីរ​កើត​ឡើង៕ ដោយ៖ យោធិន​
X
5s