ស្រីៗគួរតែសុខចិត្តនៅទំនេរ(Single)ល្អជាង បើមិនទាន់ជួបបុរសដែលមានចំណុចទាំងនេះ
អ្នកគួរតែនៅលីវរហូតដល់អ្នកជួបបុរសម្នាក់ដែរសុទ្ធចិត្តធ្វើអ្វីៗគ្រប់យ៉ាងដើម្បីសេចក្ដីសុខរបស់អ្នក។ បុរសម្នាក់ដែលតែងតែនៅគាំទ្រអ្នក កាន់ដៃអ្នក ណែនាំអ្នកទៅកាន់មិត្តភ័ក្ដិឬក្រុមគ្រួសារ។ល។ កុំខ្ជះខ្ជាយពេលវេលាទៅលើបុរសដែលមិនស័ក្ដិសមនឹងតម្លៃអ្នកឲ្យសោះ។ ខាងក្រោមនេះគឺជាសញ្ញាដែលបង្ហាញថាអ្នកគួរតែរាប់អានបុរសបែបនេះ៖
១) តែងតែបារម្ភពីអ្នក៖ គាត់តែងតែចង់ដឹងតើពេលនេះអ្នកនៅទីណា ហើយនៅជាមួយអ្នកណាគេដែរ។ បុរសម្នាក់ដែលតែងតែផ្ញើសារសួរអ្នកតើអ្នកដល់ផ្ទះហើយឬនៅ។ បើមិនដូច្នេះទេ គាត់អាចនឹងជិះរកអ្នកពេញទីក្រុងជាពុំខាតពីព្រោះគាត់បារម្ភពីអ្នក។
២) នៅកំដរអ្នក៖បុរសម្នាក់ដែរមិនយកហ្គេមជាធំហើយតែងតែនៅក្បែរអ្នកជានិច្ច ជាពិសេសនៅពេលដែលអ្នកឈឺ គាត់មិនទុកអ្នកឲ្យនៅម្នាក់ឯងឡើយ។ គាត់សុទ្ធចិត្តនៅកំដរអ្នកទាន់ភ្លឺបើទោះបីជាគាត់មិននៅមើលថែអ្នកផ្ទាល់ (ក្នុងកាលៈទេសៈជាសង្សារហើយនៅផ្ទះទីទៃ) ។
៣) គោរពពាក្យសម្ដី៖ ជាការពិតណាស់ ការគោរពពាក្យសម្ដីពិតជាការសំខាន់នៅក្នុងទំនាក់ទំនងស្នេហាពីព្រោះថាបើសន្យាហើយធ្វើពុំបាន អ្នកនឹងពិបាកពឹងពាក់បុរសបែបនេះនាថ្ងៃអនាគត។
៤) សូមទោសពេលគាត់ធ្វើខុស៖ បុរសខ្លះស្រឡាញ់ណាស់អារឿងមុខមាត់។ ក៏ប៉ុន្តែ បុរសដែលល្អ ពិតនឹងឲ្យតម្លៃស្នេហាខ្ពស់ជាងតម្លៃមុខមាត់របស់គេទៅទៀត។ គាត់នឹងផ្ញើសារសូមទោសអ្នកប្រសិនជាគាត់ធ្វើខុស។ លើសពីនេះទៅទៀត គាត់អាចនឹងទិញផ្កាជូនអ្នកចាត់ទុកជាការសូមទោសថែមទៀតផង។
៥) ជំរុញនិងលើកទឹកចិត្តអ្នក៖ គាត់គឺជាបុរសម្នាក់ដែលតែងតែជំរុញនិងលើកទឹកចិត្តអ្នកឲ្យសម្រេចកិច្ចការបានល្អនិងសម្រេចបានច្រើនជាងអ្វីដែលគិតថាអ្នកអាចធ្វើបាន។ រាល់ពេលដែលអ្នកជួបការបរាជ័យឬបាក់ទឹកចិត្ត គាត់តែងតែនៅលើកទឹកចិត្តអ្នកជានិច្ច៕
ប្រែសម្រួល៖ អុឹង មុយយូ ប្រភព៖ thoughtcatalog.com