ពិព័រណ៍ដ៏ធំលើកដំបូងស្ដីពី«សិទ្ធិប្រើយីហោ និង របៀបទទួលអាជ្ញាប័ណ្ណ» ចាប់ផ្ដើមហើយនៅថ្ងៃព្រហស្បតិ៍នេះនៅកោះពេជ្រ
ពិព័រណ៍ដ៏ធំមួយស្ដីពី សិទ្ធិប្រើយីហោ និង របៀបទទួលអាជ្ញាប័ណ្ណ ដែលមានឈ្មោះជាផ្លូវការថា «Café Cambodia 2017 and Franchise & Licensing Cambodia 2017» នឹងចាប់ផ្ដើមនៅថ្ងៃព្រហស្បតិ៍ទី៤ ខែឧសភាក្នុងសប្ដាហ៍នេះ ដែលមានក្រុមហ៊ុនធំៗ និង អ្នកជំនាញជាតិ និងអន្តរជាតិជាច្រើនចូលរួម។
ពិព័រណ៍នេះ មានរយៈពេល៣ថ្ងៃ ពោលគឺ ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែឧសភាឆ្នាំ២០១៧ ធ្វើឡើងនៅមជ្ឈមណ្ឌលកោះពេជ្រ។ ក្នុងពិធីដ៏ពិសេសនេះ នឹងផ្ដល់ឱកាសជាច្រើនដល់អ្នកចូលរួម និងក្រុមហ៊ុនផ្សេងៗដើម្បីយល់ដឹងឲ្យកាន់តែច្បាស់អំពីសិទ្ធប្រើយីហោ និង របៀបទទួលអាជ្ញាប័ណ្ណ ដោយសារមានអ្នកតំណាងក្រុមហ៊ុនជាតិ និង អន្តរជាតិជាច្រើន ហើយក្នុងនោះក៏មានស្តង់បង្ហាញអំពីផលិតផល និង សេវាកម្មជាច្រើនផងដែរ។
[caption id="attachment_38589" align="aligncenter" width="670"] Source៖ Cafe Cambodia and Franchise & Licensing Cambodia's Facebook Page[/caption]
លើសពីនេះទៀត ការប្រកួតប្រជែងឆុងកាហ្វេជាតិកម្ពុជា ឆ្នាំ២០១៧ ក៏ធ្វើនៅក្នុងការតាំងពិព័រណ៍នោះផងដែរ ដែលមានការចូលរួមពីសំណាក់បេក្ខជន និង បេក្ខនារីពោរពេញទៅដោយសមត្ថភាព និង ឆន្ទៈក្នុងការប្រកួតប្រជែង៕
ដោយ៖ រតនា វិចិត្រ