បើ​មិត្ត​ប្រុស​អ្នក មាន​ចំណុច​ទាំង​អស់​នេះ អ្នក​ប្រហែល​ជា​មិន​អាច​រៀបការ​នឹង​គ្នា​បាន​ទេ!​



តាម​ពិត​ទៅ ចំណុច​ខ្លះ​ អាច​​ទាក់ទាញ​អ្នក​ឲ្យ​ស្រឡាញ់​មិត្ត​ប្រុស​អ្នក​បាន​ត្រឹម​ដំណាក់កាល​ជា​សង្សារ​ប៉ុណ្ណោះ។ តែ​បើ​ដល់​ដំណាក់កាល​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​គ្នា​ហើយ ចំណុច​មួយ​ចំនួន​ខាងក្រោម​នេះ​ គឺ​គេ​មិន​អាច​ក្លាយ​ជា​ស្វាមី​អ្នក​បាន​ឡើយ។ តើ​មាន​ចំណុច​អ្វី​ខ្លះ​?

១) មិន​ស្មោះត្រង់​៖ បើ​បុគ្គល​ម្នាក់​នោះ គឺ​ជា​​មនុស្យ​មិន​គួរ​ឲ្យ​ទុក​ចិត្ត​បាន​នៅ​ពេល​អ្នក​ធ្វើ​ជា​សង្សារ​នោះ វា​ប្រាកដ​ណាស់​ ដែល​អ្នក​មិន​អាច​ទ្រាំ​នៅ​រហូត​ដល់​ពេល​រៀប​ការ​បាន​ឡើយ។ មនុស្ស​មិន​ស្មោះត្រង់​គឺ​មិន​អាច​​នាំ​អ្នក​ទៅ​រក​សេចក្ដី​សុខ​បាន​ទេ។

២) តែង​តែ​គិត​ខុស​ពី​អ្នក​៖ មាន​ដែល​សង្កេត​ទេ​ថា ពេល​អ្នក​នៅ​ជា​សង្សារ​ តើ​គេ​តែង​មាន​គំនិត​ផ្ទុយ​ឬ​ក៏​ដូច​អ្នក​ទាំង​ស្រុង។ មនុស្ស​គឺ​មាន​ផ្នត់​គំនិត​ផ្សេង​គ្នា​មែន តែ​ក៏​នៅ​មាន​អ្នក​​ដែល​មាន​គំនិត​ដូច​គ្នា​ខ្លះ​ដែរ។ ចុះ​ហេតុ​អី​អ្នក​មិន​ទៅ​រក​មនុស្ស​ដែល​មាន​គំនិត​ដូច​អ្នក​វិញ​ទៅ មិន​ប្រសើរ​ជាង​។

៣) ពូកែ​កុហក​លេខ​មួយ​៖ ការ​ពិត​ទៅ បើ​អ្នក​ចង់​រក​ស្វាមី​មួយ​ដែល​មិន​ចេះ​កុហក​សោះ គឺ​ប្រហែល​ជា​គ្មាន​ឡើយ​ក្នុង​លោក​នេះ។ មនុស្ស​គឺ​មិន​អាច​​ជៀស​ផុត​ពី​ការ​កុហក​បាន​ឡើយ។ តែ​បើ​អ្នក សង្កេត​ឃើញ​ថា បុគ្គល​នោះ គឺ​តែង​តែ​មាន​ទម្លាប់​ភូត​កុហក​លេខ​មួយ​ហើយ អ្នក​មិន​គួរ​បន្ត​ទំនាក់ទំនង​ឲ្យ​វែង​ឆ្ងាយ​ជាង​នេះ​ទៀត​អី​។

៤) ស្រលាញ់​គ្នា​រយៈ​ពេល​ខ្លី​ពេក​៖ អ្នក​ដែល​ស្រឡាញ់​​គ្នា​ខ្លី តែ​​ឈាន​ដល់​ដំណាក់​កាល​រៀប​ការ​ ភាគ​ច្រើន​មិន​យូរ​ទេ ពួក​គេ​នឹង​លែងលះ​គ្នា។ នេះ​ដោយ​សារ​តែ​​ខ្វះ​​ការ​យល់​ចិត្ត​គ្នា ការ​ដែល​មិន​ចេះ​អត់ឱន​ និង​ខ្វះ​បទពិសោធន៍​ស្នេហា​នេះ​ឯង។

៥) ឃើញ​ស្រី​ផ្សេង​​មិន​បាន៖ បើ​មិត្ត​ប្រុស​អ្នក មិន​ទាន់​អស់​អាល័យ​នឹង​ស្រី​ដទៃ ទេ មិន​បាច់​ទទួល​គេ​មក​ធ្វើ​ជា​ស្វាមី​ទេ។ អ្នក​មិន​អាច​ទ្រាំ​បាន​ឡើយ ពេល​ឃើញ​ស្វាមី​របស់​ខ្លួន ទៅ​យក​ភ្នែក​​មើល​ស្រី​ដទៃ ទាំង​ដែល​ខ្លួន​មាន​ប្រពន្ធ​និង​រៀប​ការ​ហើយ​បែប​នេះ​។

៦) បុរស​ដែល​មិន​មាន​ទំនួល​ខុស​ត្រូវ​៖ ភាគ​ច្រើន​អ្នក​គ្មាន​ទំនួល​ខុស​ត្រូវ​ គឺ​ធ្វើ​អ្វី​ក៏​ដោយ​មិន​ដែល​ទទួល​ស្គាល់​ថា​ខ្លួន​ខុស​ឡើយ។ ទោះ​បី​​ខ្លួន​ខុស​ច្បាស់​នឹង​ភ្នែក​ក្ដី បុគ្គល​នោះ​គឺ​មិន​ដែល​ហា​មាត់ ទទួល​ស្គាល់​ថា​ខ្លួន​ជា​អ្នក​ធ្វើ​ទេ៕

ប្រែ​សម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ sixseeds

X
5s