វគ្គ​​រៀន​បក​ប្រែ​​អត្ថបទ​អង់គ្លេស​​ផ្នែក​អាជីវកម្ម​ នឹង​ចាប់​​ផ្ដើម​នៅ​ថ្ងៃ​ទី​១៣ ខែ​​ឧសភា នេះ​ហើយ!​



វគ្គ​សិក្សា​បក​ប្រែ​សារព័ត៌មាន​​(ផ្នែក​អាជីវកម្ម) នឹង​ត្រូវ​បើក​បង្រៀន​នៅ​​ថ្ងៃ​ទី​១៣ ខែ​ឧសភា ​​ខាង​មុខ​នេះ​ហើយ​​ដោយ​​សាស្ត្រាចារ្យ​​ និង​គ្រូ​បង្រៀន​ដែល​មាន​បទ​ពិសោធន៍​ក្នុង​វិស័យ​សារព័ត៌មាន​​ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​​ជិត​ ១០​ឆ្នាំ ហើយ​បច្ចុប្បន្ន​បង្រៀន​នៅ​តាម​សាកលវិទ្យាល័យ​មួយ​ចំនួន​​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​កំពុង​បម្រើ​ការងារ​នៅ​ក្នងក្រុមហ៊ុន​ផ្ដល់​សេវាកម្ម​ប្រព័ន្ធ​ផ្សព្វផ្សាយ (media companies)។ ការ​សិក្សា​នៅ​​ធ្វើ​ឡើង​នៅ​សាលា​ ECE ក្បែរ​​អង់តែន​ទួលគក។ ​​តម្លៃ​សិក្សាគឺ​​ ៦០ដុល្លារ​សម្រាប់​រយៈ​ពេល​ ៣​ខែ​។ អត្ថប្រយោជន៍៖ ១)​​ អនុវត្តន៍​​ការ​បញ្ចេញ​សំឡេង​ជា​មួយ​កម្មវិធី​កុំព្យូទ័រ​​ (​បញ្ចេញ​សំឡេង​តាម​​ជនជាតិ​និយាយ​ភាសាអង់គ្លេស) ២) បញ្ចូល​រូបមន្ត​សារព័ត៌មាន (គ្រោង​ព័ត៌មាន ធាតុផ្សំ ខ្លឹមសារ …) ៣) បក​ប្រែ​ពាក្យ​​ និង​ឃ្លា​ថ្មី​ៗ​ត្រូវ​តាម​បរិបទ​នៃ​ការ​ប្រើ​ប្រាស់​ (vocabulary, sentence, idiom and phrasal verb) ៤) យល់​ពី​វិធី​បក​ប្រែ​របស់​អ្នក​សារព័ត៌មានពី​ការ​អនុវត្ត​ជាក់​ស្ដែង​ (ពី​អង់គ្លេស​ទៅ​ខ្មែរ) ៥) យល់​ដឹង​ពី​តួនាទី​អ្នក​បក​ប្រែ​សារព័ត៌មាន​ ៦) យល់​ដឹង​ពី​បរិបទ​នៃ​អត្ថបទ​នីមួយៗ ៧) អនុវត្ត​ការ​បក​ប្រែ​អត្តបទ​​ព័ត៌មាន​ជាក់​ស្ដែង​ និង​ព័ត៌មាន​ថ្មីៗ​ទាំង​ក្នុង​ស្រុក​ និង​ក្នុង​តំបន់ ៨) ​បញ្ចូល​របៀប​សរសេរ​អ៊ីម៉ែល​សម្រាប់​ការ​ទំនាក់ទំនង​អាជីវកម្ម ៩) យល់ដឹង​​ពី​អត្ថបទ​​អប់រំ​ផ្នែក​អាជីវកម្ម (business and entrepreneurship related articles) ១០) ​បន្ថែម​ការ​ពន្យល់​លើ​វេយ្យាករណ៍​ទាំង​ខ្មែរ​ និង​អង់គ្លេស ១១) ផ្សេងៗ កម្មវិធី​នេះ​សម្រាប់​សិស្ស​ និស្សិត​​ អ្នក​បម្រើ​ការងារ​ក្នុង​វិស័យ​ឯកជន អ្នក​យក​ព័ត៌មាន អ្នក​បក​ប្រែ​ព័ត៌មាន និង​អ្នក​ធ្វើ​ការ​ផ្នែក​ទីផ្សារ​ និង​ម៉ាកយីហោ។ ​ ការ​សិក្សា​គឺ​ធ្វើ​ឡើង​នៅ​​ម៉ោង ៩ដល់​ ១១ កន្លះ​នៅ​ថ្ងៃ​សៅរ៍ និង​អាទិត្យ។ ទីតាំង៖ សាលា​ ECE ក្បែរ​អង់តែន​ទួល​គោក ដែល​​មាន​​អាសយដ្ឋាន​ #150 bc1&2, ផ្លូវ ៥១៦ សង្កាត់​បឹងកក់​១ ខណ្ឌទួល​គោក រាជធានី​ភ្នំពេញ។ ព័ត៌មាន​បន្ថែម​ សូម​ទាក់ទង [email protected] ឬ​តាម ០១២ ៦៦៦ ១០៤ និង ០១៥ ២២៤ ២៩៩។
X
5s