តើ​មូលហេតុ​អ្វី​ ទើប​មនុស្ស​ស្រី​​នៅ​តែ​​ធ្លាក់​អន្លង់​ស្នេហ៍​នឹង​ប្រុស​ក្បត់​?​



តើ​អ្នក​​មាន​ដែល​​ចាប់​អារម្មណ៍​​​ទេ​ថា ហេតុអ្វី​មនុស្ស​ស្រី​​មួយ​ចំនួន​ នៅ​តែ​ធ្វើ​ឲ្យ​ខ្លួន​​ឯងឱ្យ​​ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍​ប្រុស​ព្រាន​​បាន​? មុន​នឹង​ដាក់​ចិត្ត​ស្រឡាញ់​ តើ​នារី​ៗ​ទាំង​នោះ​មិន​បាន​ស៊ើប​ពី​ សាវតារ របស់​បុរស​ម្នាក់​នោះ​ទេ​មែន​ទេ​? តើ​មក​ពី​ហេតុផល​អ្វី​ខ្លះ​ទៅ​ទើប​ធ្វើ​ឲ្យ​ខ្លួន​នៅ​តែ​ជួប​មនុស្ស​ប្រុស​មិន​ល្អ​​?

១) ដោយ​សារ​បុរស​ទាំង​នោះ​គឺ​មាន​ភាព​​ទាក់ទាញ៖ ភាគ​ច្រើន​នៃ​មនុស្ស​ប្រុស​ខូច គឺ​ពួក​គេ​បង្ហាញ​ភាព​ទាក់ទាញ​ដល់​នារី​ៗ​ខ្លាំង​ជាង​បុរស​ដទៃ ទៀត។ ម្ល៉ោះ​ហើយ ទើប​ភាព​ទាក់ទាញ​ទាំង​នោះ​ អាច​ធ្វើ​ឲ្យ​ចិត្ត​នារី​ៗ​ទន់ ហើយ​ដាក់​ចិត្ត​ស្រឡាញ់​ខ្លាំង​។ ពេល​ដែល​នាង​ចាប់​ផ្ដើម​ដឹង​ថា​បុរស​នោះ​ខូច​ហើយ ទោះ​ចង់​ដោះ​ដៃ​ចេញ​ក៏​មិន​ងាយ​ដែរ។

២) ​ពួក​គេ​ដឹង​ថា​នារី​ៗ​ចង់​បាន​អ្វី​៖ មនុស្ស​ប្រុស​ដែល​សុភាពរាបសារ ភាគ​ច្រើន​គេ​មិនសូវ​ដឹង​ថា​នារី​ៗ​ ចង់​បាន​អី និង​ត្រូវ​ការ​អី​ទេ។ ​នេះ​ដោយ​​សារ​តែ​ការ​ខ្វះ​​បទពិសោធន៍​ស្នេហា។ ​ តែ​បើ​ប្រៀបធៀប​នឹង​ បុរស​ដែល​ខូចខិល​វិញ ពួក​គេ​មាន​សង្សារ​រាប់​ភ្លេច ហើយ​ជំនាញ​ក្នុង​ការ​ផ្គាប់​​ចិត្ត​នារី​ៗ ​ទៀត​៕

ប្រែ​សម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ powerofpositivity

X
5s