ដំបូន្មាន​ពិសេស​​៣​យ៉ាង​ពី​​លោក​ ​Manny Khoshbin​ ​ សេដ្ឋី​វ័យ​៤១​ឆ្នាំ​ ​​​ដើម្បី​ស្គាល់​ពន្លឺ​ជោគជ័យ​នៃ​ជីវិត​



ជីវិត​របស់​លោក​ Manny Khoshbin​គឹ​ចាប់​ផ្តើម​​តាំង​ពី​ចំណុច​សូន្យ។ លោក​បាន​មក​ដល់​សហរដ្ឋអាមេរិក​នៅ​វ័យ​១៤​ឆ្នាំ​​ហើយ​គ្មាន​លុយ​ជាប់​ខ្លួន​ទាល់​តែ​សោះ។ ​លោក​បាន​ចាប់​ផ្តើម​ធ្វើ​ការ​នៅ​ផ្សារ​Kmart ដោយ​ទទួល​បាន​ប្រាក់​កម្រៃ​ត្រឹម​៣​ដុល្លារ​ក្នុង​មួយ​ម៉ោង​តែ​ប៉ុណ្ណោះ។ លោក​បាន​សន្សំ​លុយ​ពី​ប្រាក់​ខែ​របស់​គាត់​ទៅ​​វិនិយោគ​​។​ សព្វថ្ងៃ​ លោក​មាន​ក្រុមហ៊ុន​​អចលនទ្រព្យ​ផ្ទាល់​ខ្លួន​មួយ​និង​ក្លាយ​ជា​​អ្នក​មាន​ម្នាក់​នៅ​សហរដ្ឋអាមេរិក។ លោក​បាន​ផ្ដល់​ដំបូន្មាន​ដូច​ខាង​ក្រោម៖

១) សុបិន​ឲ្យ​ខ្ពស់៖ លោកManny Khoshbin​បាន​ព្រមាន​ថា៖«​ ការ​មាន​គម្រោង​ធម្មតា​នឹង​នាំ​ឲ្យ​មាន​​លទ្ធផល​ធម្មតា​ដែរ។» ផ្ទុយ​ទៅ​វិញ លោក​បាន​ណែនាំ​​ឲ្យ​មនុស្ស​គ្រប់​រូប​ហ៊ាន​​ប្រាថ្នា​ឲ្យ​ខ្ពស់​​ហើយ​គិត​ឲ្យ​ច្បាស់​តើ​ខ្លួន​ឯង​ចង់​ក្លាយ​ជា​អ្វី​នា​១០​ឬ​២០​ឆ្នាំ​ខាង​មុខ​ទៀត។

២) ​រៀប​ចំ​គម្រោង៖ លោក Khoshbin​​​​បាន​ពន្យល់​ថា​«​អ្នក​ពុំ​អាច​ដើរ​ពី​ចំណុច​Aទៅ​ចំណុច​B​​ដោយ​​គ្មាន​គម្រោង​ច្បាស់​លាស់​នោះ​ទេ។» ដូច្នេះ​ហើយ ដើម្បី​ដើរ​ទៅ​ដល់​គោល​ដៅ​បាន មនុស្ស​គ្រប់​រូប​ត្រូវ​តែ​គិត​​នូវ​ជំហាន​នី​មួយៗ​​ដើម្បី​ឈាន​ទៅ​ដល់​គោលដៅ។

៣) ស្វែង​រក​ចំណេះ​ដឹង​បន្ថែម៖ លោក Khoshbin​បាន​និយាយ​ថា​៖«​ដើម្បី​ពូកែ​នូវ​អ្វី​មួយ​បាន​ អ្នក​ត្រូវ​តែ​​អនុវត្ត​វា​ឲ្យ​បាន​ច្រើន។» លោក Khoshbin​ក៏​បាន​ណែនាំ​​ឲ្យ​មនុស្ស​គ្រប់​រូប​សេពគប់​​​ជា​មួយ​បុគ្គល​ជោគជ័យ​​ឬ​បុគ្គល​ដែល​មាន​គំនិត​ដូច​អ្នក​ឲ្យ​បាន​ច្រើន​​ ហើយ​ត្រូវ​រៀន​សូត្រ​ពី​មនុស្ស​ដែល​នៅ​ជុំ​វិញ​ខ្លួន។ កុំ​មាន​អារម្មណ៍​ថា​​​​​ខ្មាស​អៀន​អី គ្មាន​នរណា​ម្នាក់​កើត​មក​ពូកែ​នោះ​ទេ ដូច្នេះ​ហើយ​អ្នក​ត្រូវ​បន្ត​ការ​សិក្សា​ជា​និច្ច៕​

ប្រែ​សម្រួល៖ អឹុង មុយយូ ប្រភព៖ www.addicted2success.com

X
5s