តើ​មាន​តិចនិក​អ្វី​ខ្លះ ដើម្បី​កុំឲ្យ​ស្នេហា​របស់​​អ្នក​មើល​ទៅ​ធុញទ្រាន់​ពេក​?​



មូលហេតុ​មាន​ច្រើន​ណាស់​ដែល​ធ្វើ​ឲ្យ​ស្នេហា​អ្នក មើល​ទៅ​កាន់​តែ​ធុញទ្រាន់​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​។ ភាព​ធុញទ្រាន់​នេះ យូរ​ៗ ទៅ​វា​​នឹង​ធ្វើ​ឲ្យ​មនុស្ស​ម្នាក់ៗ កាន់​តែ​មាន​អារម្មណ៍​តានតឹង​ហើយ​ជម្លោះ​ក៏​កើត​មាន​ឡើង​ញឹកញាប់​ដែរ ដែល​ជា​ហេតុ​នាំ​ឲ្យ​ស្នេហា​អ្នក បែកបាក់​។ ដូចនេះ​តើ​មាន​វិធី​អ្វី​បង្ការ​កុំ​ឲ្យ​ស្នេហា​អ្នក​ក្លាយ​ជា​​ស្នេហា​ដ៏​ធុញទ្រាន់​?

១) ព្យាយាម​សាក​ល្បង​ធ្វើ​អ្វី​ដែល​ថ្មីៗ​ជាមួយ​គ្នា​៖ គ្មាន​អ្វី​ល្អ​ ក្រៅ​ពី​បង្កើត​សកម្ម​ភាព​ធ្វើ​រួម​គ្នា​ថ្មីៗ​នោះ​ទេ។ ​សកម្មភាព​ដដែល​ៗ រាល់​ថ្ងៃ​ពេក វា​នាំ​ឲ្យ​បុគ្គល​ទាំង​សង​ខាង​ចាប់​ផ្ដើម​មាន​អារម្មណ៍​ថា ធុញ​ទ្រាន់ ដដែលៗ មិន​មាន​អ្វី​ផ្លាស់​ប្ដូរ​ និង​មិន​សូវ​ជា​អស្ចារ្យ​សម្រាប់​ពួក​គេ​ឡើយ។ ដូចនេះ​វា​ជា​រឿង​ធម្មតា​ទេ ដែល​ម្នាក់ៗ​ចាប់​ផ្ដើម​ធុញ​គា្ន​នោះ។

២) បង្កើន​ភាព​ស្និទ្ធស្នាល​និង​បង្ហាញ​ក្ដី​ស្រឡាញ់​​ឲ្យ​កាន់​តែ​ច្រើន​៖ ស្នេហា​មិន​មែន​ផ្ដល់​ឲ្យ​គ្នា​តែ​គ្រា​ដំបូង​នោះ​ទេ។ មិន​ថា​ចាប់​ផ្ដើម មិន​ថា​ស្រឡាញ់​គ្នា​បាន​១​ឬ​២​ឆ្នាំ​យ៉ាង​ណា​ក្ដី ​ភាព​ផ្អែមល្ហែម​គឺ​ត្រូវ​​តែ​មាន​សម្រាប់​គ្នា​នឹង​គ្នា​។ អ្វី​ដែល​ល្អ​ជាង​នេះ​ទៅ​ទៀត បើ​បង្ហាញ​ក្ដី​ស្រឡាញ់​កាន់​តែ​ខ្លាំង​ជាង​ពេល​មុន​ទៀត​ គឺ​កាន់​តែ​ល្អ​ប្រសើរ​ខ្លាំង​តែ​ម្ដង។​

៣) បង្កើន​អនុស្សាវរីយ​ប្លែក​ៗ​ជាមួយ​គ្នា​៖ ដើម្បី​បង្កើត​ការ​ចងចាំ​មួយ​ដែល​មិន​អាច​បំភ្លេច​បាន​ អ្នក​ត្រូវ​បង្កើត​កម្មវិធី​ឬ​ក៏​បង្ហាញ​សកម្មភាព​យ៉ាង​ណា​ដែល​ធ្វើ​ឲ្យ​ដៃ​គូ​ស្នេហា​កាន់​តែ​​ចាប់​អារម្មណ៍​ ហើយ​មាន​អារម្មណ៍​ប្លែក​។ ការ​ដើរ​កម្សាន្ត ការ​ជប់លៀង ការ​ផ្ដល់​ជា​កាដូ​ គឺ​សុទ្ធ​តែ​ជា​អនុស្សាវរីយ​ ដែល​មិន​អាច​​បំភ្លេច​បាន​ទាំង​អស់៕

ប្រែ​សម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព ៖​lifehack

X
5s