វគ្គសិក្សាបកប្រែសារព័ត៌មាន & អត្ថបទ(អាជីវកម្ម) នឹងបញ្ចូលទ្រឹស្ដីអាជីវកម្មសំខាន់ៗ
វគ្គសិក្សាបកប្រែសារព័ត៌មាន និងអត្ថបទដែលផ្តោតទៅលើផ្នែកអាជីវកម្ម ត្រូវបានបើកបង្រៀននៅថ្ងៃទី១៣ ខែឧសភា កន្លងទៅនេះ ក៏ប៉ុន្តែការទទួលពាក្យចុះឈ្មោះចូលរៀនវគ្គសិក្សានេះ នឹងនៅតែបន្តរហូតដល់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៧។ ការសិក្សាគឺធ្វើឡើងនៅសាលា ECE ក្បែរអង់តែនទួលគក។
ដោយមើលឃើញពីការដើរតួនាទីយ៉ាងសំខាន់នៃប្រព័ន្ធផ្សព្វផ្សាយ ជាពិសេសគឺការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយ (media) ដើម្បីផ្សព្វផ្សាយអាជីវកម្ម និងការប្រើប្រាស់ភាសាអង់គ្លេសសម្រាប់ទំនាក់ទំនងក្នុងអាជីវកម្មនាពេលបច្ចុប្បន្ន ទើបវគ្គសិក្សានេះត្រូវបានបង្កើតឡើង ក្នុងគោលដៅផ្សារភ្ជាប់វិស័យទាំងពីរ និងដើម្បីឱ្យអ្នកសិក្សាបានស្វែងយល់កាន់តែទូលំទូលាយលើប្រព័ន្ធផ្សព្វផ្សាយ និងបានសិក្សាភាសាអង់គ្លេសបន្ថែមទៀតផង។
វគ្គសិក្សានេះ មានរយៈពេល ៣ខែ ហើយតម្លៃសិក្សាវិញត្រឹមតែ ៦០ដុល្លារតែប៉ុណ្ណោះ។
កម្មវត្ថុ និងអត្ថប្រយោជន៍នៃវគ្គសិក្សានេះ៖
១) អនុវត្តន៍ការបញ្ចេញសំឡេងជាមួយកម្មវិធីកុំព្យូទ័រ (បញ្ចេញសំឡេងតាមជនជាតិនិយាយភាសាអង់គ្លេស)
២) បញ្ចូលរូបមន្តសារព័ត៌មាន (គ្រោងព័ត៌មាន ធាតុផ្សំ ខ្លឹមសារ …)
៣) បកប្រែពាក្យ និងឃ្លាថ្មីៗត្រូវតាមបរិបទនៃការប្រើប្រាស់ (vocabulary, sentence, idiom and phrasal verb)
៤) យល់ពីវិធីបកប្រែរបស់អ្នកសារព័ត៌មានពីការអនុវត្តជាក់ស្ដែង (ពីអង់គ្លេសទៅខ្មែរ)
៥) បញ្ចូលពីរបៀបសរសេរលក្ខណៈសារព័ត៌មាន (សំខាន់សម្រាប់អាជីវកម្ម)
៦) យល់ដឹងពីតួនាទីអ្នកបកប្រែសារព័ត៌មាន
៧) យល់ដឹងពីបរិបទនៃអត្ថបទនីមួយៗ
៨) អនុវត្តការបកប្រែអត្តបទព័ត៌មានជាក់ស្ដែង និងព័ត៌មានថ្មីៗទាំងក្នុងស្រុក និងក្នុងតំបន់
៩) បញ្ចូលរបៀបសរសេរអ៊ីម៉ែលសម្រាប់ការទំនាក់ទំនងអាជីវកម្ម
១០) យល់ដឹងពីអត្ថបទអប់រំផ្នែកអាជីវកម្ម (business and entrepreneurship related articles)
១១) បន្ថែមការពន្យល់លើវេយ្យាករណ៍ទាំងខ្មែរ និងអង់គ្លេស
១២) អ្វីដែលកាន់តែពិសេស គឺវគ្គសិក្សានេះនឹងមានបញ្ចូលទ្រឹស្ដី និងទស្សនទានអាជីវកម្មសំខាន់ៗ
កម្មវិធីនេះសម្រាប់សិស្ស និស្សិត អ្នកបម្រើការងារក្នុងវិស័យឯកជន អ្នកយកព័ត៌មាន អ្នកបកប្រែព័ត៌មាន និងអ្នកធ្វើការផ្នែកទីផ្សារ និងម៉ាកយីហោ។ ការសិក្សាគឺធ្វើឡើងនៅម៉ោង ៩ដល់ ១១ កន្លះរៀងរាល់ថ្ងៃសៅរ៍ និងអាទិត្យ។ ទីតាំង៖ សាលា ECE ក្បែរអង់តែនទួលគោក ដែលមានអាសយដ្ឋាន #150 bc1&2, ផ្លូវ ៥១៦ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ព័ត៌មានបន្ថែម សូមទាក់ទងតាមរយៈ ០១២ ៦៦៦ ១០៤ និង ០១៥ ២២៤ ២៩៩។