ប្រសិនជាមានបុរសណាធ្វើនូវចំណុចទាំងនេះ នោះមានន័យថាគេCrushលើអ្នកហើយ
នៅពេលដែលគេចាប់ផ្តើមមានចិត្តលើអ្នកឬចង់បានអ្នកធ្វើជាសង្សារ គេនឹងព្យាយាមយកចិត្តអ្នក បំពេញតម្រូវការរបស់អ្នក ចាំជួយអ្នកពេលអ្នកមានបញ្ហា នៅកំដរអ្នកពេលអ្នកពិបាកចិត្ត។ល។ ប្រសិនជាអ្នកពិតជា ចាប់អារម្មណ៍ឬពិតជាចង់ដឹងថាគេពិតជាស្រឡាញ់អ្នកមែនអត់ អ្នកអាចកត់សម្គាល់នូវចំណុចខាងក្រោមបាន៖
១) ចាំជួយអ្នកគ្រប់កាលៈទេសៈ៖ មនុស្សដែលមានចិត្តលើអ្នកហើយ គាត់នឹងចាំជួយអ្នករាល់ពេលដែលអ្នកត្រូវការ។ ឧទាហរណ៍ថា៖ ថ្ងៃនេះអ្នកគ្មានម៉ូតូជិះទៅរៀន គាត់ពេញចិត្តនិងសប្បាយចិត្តនឹងជូនអ្នកទៅរៀន។ លើសពីនេះទៀត គាត់អាចទៅទិញនំឬអាហារដែលអ្នកចូលចិត្តឲ្យអ្នកថែមទៀតផង។
២) ស្តាប់អ្នកដោយយកចិត្តទុកដាក់៖ ប្រសិនជាម្នាក់នោះពិតជាស្រឡាញ់អ្នក អ្វីៗឲ្យដែលទាក់ទងនឹងអ្នកគឺសារៈសំខាន់ គាត់នឹងយកចិត្តទុកដាក់ក្នុងការស្តាប់ជាពិសេសនៅពេលដែលអ្នកនិយាយរៀបរាប់អំពីខ្លួនឯង។ ម៉្យាងវិញទៀត គាត់មិនដែលលេងទូរស័ព្ទនោះទេរាល់ពេលដែលគាត់នៅក្បែរអ្នកពីព្រោះថាពេលវេលានៅជាមួយអ្នកគឺមានតម្លៃ។
៣) ជជែកលេងជាមួយអ្នក៖ បុរសដែលស្រឡាញ់អ្នកលើសពីមិត្តភក្ត្រ គាត់តែងតែផ្ញើសារឲ្យអ្នកតាំងពីគាត់ភ្ញាក់ពីគេងរហូតដល់ម៉ោងចូលគេងវិញ។ គាត់ចូលចិត្តចែករំលែកព័ត៌មានឬហេតុការណ៍ដែលបានកើតឡើងចំពោះគាត់ដល់អ្នកព្រោះគាត់ចង់ឲ្យអ្នកដឹង។ គាត់អាចជានៅមិនសុខប្រសិនជាមិនបានចែករំលែកជាមួយអ្នក។
៤) ចងចាំរាល់អ្វីដែលអ្នកធ្លាប់ប្រាប់គាត់៖ ដូចដែលបាននិយាយពីខាងលើមកអញ្ចឹង អ្វីៗដែលទាក់ទងនឹងអ្នកគឺគួរឲ្យចាប់អារម្មណ៍សម្រាប់គាត់ គាត់ចង់ដឹងចង់ឭ។ បន្ថែមពីលើនេះ គាត់ចងចាំរាល់អ្វីៗដែលអ្នកធ្លាប់ប្រាប់គាត់។ គាត់ដឹងថាអ្នកចូលចិត្តម្ហូបអ្វី ស្រឡាញ់ពណ៌អ្វី ចូលចិត្តមើលរឿងប្រភេទណា ចូលចិត្តធ្វើអ្វីនៅពេលទំនេរ។ល។ និយាយឲ្យខ្លី អ្វីៗដែលអ្នកចែករំលែក គាត់យកចិត្តទុកដាក់និងចងចាំទាំងអស់៕
ប្រែសម្រួល៖ អុឹង មុយយូ ប្រភព៖ thoughtcatalog.com