ចំណេះដឹង​ខ្លីៗ​៖ ​​តើ​ប្រទេស​ណា​ជា​ប្រទេស​មាន​សុភមង្គល​បំផុត និង ​​វេទនា​បំផុត​ក្នុង​លោក​?​



ប្រទេស​​​​ន័រវែស​​​ ​​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​ប្រទេស​ដែល​មាន​សុភមង្គល​បំផុត​ក្នុង​លោក ​​ដោយ​ឡែក​ប្រទេស​ដែល​វេទនា​បំផុត​វិញ​នោះ ​គឺ​​សាធារណរដ្ឋ​អាហ្វ្រិក​កណ្ដាល​។ ​នេះ​បើ​យោង​តាម​របាយការណ៍​​​​World Happiness Report ដែល​ចុះ​ផ្សាយ​នៅ​ឆ្នាំ​២០១៧​នេះ​។ ​សូម​បញ្ជាក់​ថា ​​កន្លង​មក​ប្រទេស​ដែល​មាន​សុភមង្គល​ជាង​គេ​ គឺ​ប្រទេស​ដាណឺម៉ាក ​​ប៉ុន្តែ​ពេល​នេះ​ន័រវែស​​​ ​បាន​ចូល​មក​ជំនួស​ដំណែង​វិញ​។ ដោយ​ឡែក​ សាធារណរដ្ឋ​អាហ្វ្រិក​កណ្ដាល​ជា​ប្រទេស​តូច​មួយ​នៅ​តំបន់​អាហ្វ្រិក​ដែល​មាន​បញ្ហា​ជាច្រើន​ ដូច​ជា​សង្គ្រាម​ ​ជម្លោះ​សាសនា ​និង ​ភាព​ក្រីក្រ​យ៉ាង​ខ្លាំង ដែល​ធ្វើ​ឲ្យ​ប្រជាជន​ពិបាក​រស់​នៅ​៕
X
5s