ចំណេះដឹង​ខ្លីៗ​៖ តើ​​ប្រទេស​​ណា​មាន​អត្រា​អតិផរណា​ខ្ពស់​ ​និង ទាប​បំផុត​ក្នុង​​លោក​?​



ប្រទេស​វេណេហ្ស៊ុយអេឡា ​​​​​​ជាប់​ជា​ប្រទេស​ដែល​មាន​កម្រិត​អតិផរណា​ខ្ពស់​​បំផុត​ក្នុង​​លោក ​​ពោល​គឺ​ស្ថិត​ក្នុង​អត្រា​​៦៧៨,៦០ ភាគរយ​ ​ដោយ​ឡែក​​​ប្រ៊ុយណេ ​​ជា​ប្រទេស​ដែល​មាន​អត្រា​អតិផរណា​ទាប​បំផុត​ក្នុង​លោក​ គឺ​មាន​កម្រិត​ត្រឹម​០,១០​ភាគរយ​ប៉ុណ្ណោះ​។ នេះ​​បើ​យោង​តាម​របាយការណ៍​របស់​Economic Focus ​ក្នុង​ឆ្នាំ​២០១៧​​។ ​សូម​បញ្ជាក់​ថា ​អតិផរណា​​​ឬ ​inflation ​គឺ​ជា​ស្ថានភាព​មួយ​ដែល​​តម្លៃ​ទំនិញ​ឡើង​ថ្លៃ ខណៈ​តម្លៃ​របស់​លុយ ឬ សាច់ប្រាក់​គឺ​ចុះ​ថោក​កាន់​តែ​ខ្លាំង​ ដែល​ធ្វើ​​ឲ្យ​​ចំណូល​ដែល​រក​បាន​​នោះ​​ ពិបាក​ទប់ទល់​ជាមួយ​នឹង​ការ​ចំណាយ​៕ ​
X
5s