ចំណេះដឹងខ្លីៗ៖ តើប្រទេសណាមានបំផុត និងក្របំផុតក្នុងលោកកាលពីឆ្នាំ២០១៦?
កាតារ ជាប្រទេសដែលមានបំផុតក្នុងលោក ដោយប្រជាជនម្នាក់ៗគិតជាមធ្យមអាចមានចំណូលប្រមាណ១២៩ ៧២៦ ដុល្លារអាមេរិក ក្នុងមួយឆ្នាំ ដោយឡែកប្រទេសដែលក្របំផុតវិញ គឺសាធារណរដ្ឋអាហ្វ្រិកកណ្ដាល ដែលចំណូលគិតជាមធ្យមរបស់ប្រជាជនគឺមានចំនួន៦៥៦ដុល្លារអាមេរិកក្នុងមួយឆ្នាំ។ នេះបើយោងតាមរបាយការណ៍របស់ មូលនិធិរូបិយវត្ថុអន្តរជាតិ ឬ IMF (International Monetary Fund) ដែលបានដកស្រង់ និង ចុះផ្សាយដោយគេហទំព័រGlobal Finance។
សូមបញ្ជាក់ថា កាតារជាប្រទេសដ៏រីកចម្រើនមួយនៅតំបន់អារ៉ាប ដែលមានធនធានហ្គាស៍ និង ប្រេងធម្មជាតិធំលំដាប់ទី៣លើលោក ។ ចំណែកឯសាធារណរដ្ឋអាហ្វ្រិកកណ្ដាលជាប្រទេសស្ថិតនៅតំបន់អាហ្វ្រិកដែលវីវក់ដោយសង្គ្រាម និង ជម្លោះសាសនា៕