ចំណេះដឹង​ខ្លីៗ៖ តើ​ប្រទេស​ណា​ដែល​មាន​ប្រព័ន្ធ​អប់​រំ​ល្អ​បំផុត​លើ​លោក?​



ប្រទេសហ្វាំងឡង់គឺ​ជា​ប្រទេស​មួយ​ដែល​មាន​ប្រវត្តិ​ល្អ​​ផ្នែក​​បណ្ដុះបណ្ដាល​មនុស្ស​​​​​និង​ត្រូវ​បាន​គេ​ទទួល​ស្គាល់​ថា​ជា​ប្រទេស​មួយ​​ដែល​មាន​ប្រព័ន្ធ​​ការ​សិក្សា​​ល្អ​បំផុត​​នៅ​លើ​លោក។ នេះ​បើ​យោង​​ទៅ​តាម​​គេហទំព័រ World Economic Forum។

ហេតុផល​៣​យ៉ាង​​ដែល​នាំ​ឲ្យ​​ប្រទេសហ្វាំងឡង់មាន​ចំណាត់​ថ្នាក់​ល្អ​​​​បំផុត​ផ្នែក​អប់​រំ​នោះ​គឺ​៖​ ១) ​សាលា​ទាំង​អស់​នៅ​ប្រទេស​Finland ​​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ស្នើ​គ្នា​ពី​​រដ្ឋាភិបាលហ្វាំងឡង់ បន្ថែម​ពី​លើ​នេះ​ទៅ​ទៀត​ សាលា​ឯក​ជន​ត្រូវ​មាន​កម្រិត​ស្តង់ដារ​ដូច​សាលា​រដ្ឋ​ផង​ដែរ​។ ទី២ គ្រូ​​ទាំង​អស់​សុទ្ធ​តែ​ឆ្លង​កាត់​វគ្គ​បណ្ដុះបណ្ដាល​និង​​​មាន​សញ្ញាប័ត្រ​យ៉ាង​ហោច​ណាស់​​អនុបណ្ឌិត និង ៣ កូន​សិស្ស​​នៅ​ប្រទេសនេះ ​ធ្វើ​កិច្ច​ការ​សាលា​តិច​បំផុត យ៉ាង​ច្រើន​៣​ម៉ោង​ក្នុង​មួយ​អាទិត្យ​តែ​ប៉ុណ្ណោះ តែ​ធ្វើ​ឲ្យ​ពួក​គេ​មិន​មាន​សម្ពាធ​ក្នុង​ការ​សិក្សា។

ដោយ៖ អុឹង មុយយូ

X
5s