តើ​នារី​បែប​ណា​ដែល​បុរស​ៗ​សុបិន​ចង់​បាន​? តើ​អ្នក​មាន​ដូច​ខ្លះ​ដែរ​អត់​?​



បុរស​ម្នាក់ៗ​គឺ​រំពឹង​ចង់​បាន​នារីៗ​មក​ធ្វើ​ជា​អនាគត​ផ្សេងៗ​គ្នា។ អ្នក​ខ្លះ​ចង់​បាន​តែ​សម្រស់​ អ្នក​ខ្លះ​ចង់​បាន​ការ​ចេះ​ដឹង​ខ្ពស់ និង​មារយាទ​រម្យទម ឯ​អ្នក​ខ្លះ​ទៀត​ចូលចិត្ត​ស៊ិចស៊ី និង​ការ​ធ្វើ​ខ្លួន​បែប​​ស៊ីវិល័យ។ តើ​នារី​បែប​​ណា​ដែល​ទៅ​ដែល​បុរស​ៗ​​គ្រប់​រូប​ប្រាថ្នា​ចង់​ជួប​ហើយ​សុំ​ស្រឡាញ់​​តែ​ម្ដង?

១) ចេះ​កំប្លុកកំប្លែង​៖ លើ​លោក​នេះ​គឺ​ពិបាក​រក​ណាស់​ ចំពោះ​នារី​ណា​ដែល​អាច​ចេះ​កំប្លុកកំប្លែង។​ តែ​បើ​រក​បាន​មែន​​ អ្នក​នឹង​សប្បាយ​រីករាយ​ជាមួយ​នាង​រហូត ព្រោះ​អី​នាង​ចូលចិត្ត​ធ្វើ​ឲ្យ​គេ​ឯង​សើច។

២) មាន​ភាព​រួសរាយ​៖ ភាព​រួសរាយ​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​អារម្មណ៍​បុរសៗ​កាន់​តែ​ល្អ​។ ពួក​គេ​ប្រាថ្នា​ចង់​ឃើញ​ស្នាម​ញញឹម ភាព​រួសរាយ​រាក់ទាក់ ចេះសួរនាំ​ដេញ​ដោល​ ដែល​សកម្មភាព​បែប​នេះ​នឹង​ផ្ដល់​ស្នាមញញឹម​ជា​រៀងរាល់​ថ្ងៃ​​។

៣) អាច​ពឹងពាក់​បាន​៖ ពេល​ខ្លះ​ពួក​​គេ​អាច​ជួប​វិបត្តិ​ និង​មាន​បញ្ហា​​កើត​ឡើង។ ហេតុនេះ​វា​ពិត​ជា​ល្អ​ណាស់ បើ​បាន​មិត្តស្រី​ម្នាក់​អាច​ពឹងពាក់​​ហើយ​ ជួយ​បាន​មួយ​ចំណែក​ពេល​ដែល​ខ្លួន​មាន​បញ្ហា​។

៤) មាន​សុជីវធម៌​ល្អ​៖ សុជីវធម៌​បង្កើត​ការ​គោរព​ដល់​គ្នា​ទៅ​វិញ​ទៅ​មក។ ទោះ​បី​ស្រឡាញ់​​គ្នា​មែន​ តែ​ក៏​ត្រូវ​​មាន​សុជីវធម៌​ជា​មនុស្ស​ធំ​ដែរ។ ​​

៥) រៀន​ពូកែ​ហើយ​ឆ្លាតវៃ​៖ នារី​គឺ​មាន​មន្ត​ស្នេហ៍​ណាស់ ពេល​ដែល​ពួក​គេ​រៀន​ពូកែ​ហើយ​មាន​គំនិត​ឆ្លាត​វៃ។ អ្នក​ទាំង​២​អាច​ដើរ​ជាមួយ​គ្នា​បាន ហើយ​មិន​ងាយ​ចាញ់​បោក​នរណា​ឡើយ ដោយ​សារ​តែ​ភាព​វៃ​ឆ្លាត​នេះ​ឯង​៕

ប្រែ​សម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ thoughtcatalog

X
5s