ចំណុច​ដែល​អ្នក​គួរ​មើល​មុន​ជ្រើសរើស​ដៃ​គូ​ស្នេហា ធានា​ថា​នឹង​មិន​ខក​បំណង​!!!​



វា​មិន​ងាយ​ទេ​ដែល​អ្នក​អាច​រើស​មនុស្ស​ត្រូវ​បាន​សម្រាប់​ជីវិត​ ហើយ​ចំ​ពេល​ល្អ​ទៀត​នោះ​ទេ។ មាន​ដែល​ឆ្ងល់​ទេ​ថា ហេតុអ្វី មាន​អ្នក​ខ្លះ​បាន​​រៀបការ​គ្នា​ហើយ ​តែ​នៅ​គង់​មាន​ការ​​លែងលះ​គ្នា​ ម្ដង​ជា​ពីរ​ដង​ទៀត។ នេះ​​ដោយ​សារ​ពួក​គេ​មិន​បាន​ពិនិត្យ​មើល​ដៃ​គូ​​ឲ្យ​ដិត​ដល់​។ នេះ​ជា​អ្វី​ដែល​អ្នក​គួរ​សម្លឹង​មើល​លើ​ដៃ​គូ​អ្នក​៖

១) «មនុស្ស​ដែល​នាំ​អ្នក​សើច​សឹង​តែ​រាល់​ថ្ងៃ​បាន​» ៖ កាល​ដែល​ពួក​គេ​ចេះ​​កំប្លុកកំប្លែង​ដាក់​អ្នក​គឺ​ពិត​ជា​កត្តា​សំខាន់​ណាស់ ក្នុង​ការ​ដឹកនាំ​ស្នេហា​ឲ្យ​​យូរ​អង្វែង​បាន​។ ដូចនេះ​អ្នក​គួរ​រក​មនុស្ស​​ណា​ ដែល​អាច​នាំ​អ្នក​សើច​បាន ទោះ​បី​ថ្ងៃ​នោះ​ជា​ថ្ងៃ​សយ​សម្រាប់​អ្នក​យ៉ាង​ណា​ក្ដី​។​

២) «​មនុស្ស​ដែល​អ្នក​អាច​និយាយ ជាមួយ​បាន​គ្រប់​ពេល​» ​៖ ស្នេហា​អាច​ដើរ​ទៅ​មុខ​បាន​លុះ ត្រា​តែ​មាន​ទំនាក់ទំនង​ ​និង​ការ​និយាយ​ស្ដី​រក​គ្នា​បាន​ល្អ​។ ពេល​ខ្លះ​ ​ការ​និយាយ​គ្នា​វា​អាច​នឹង​មិន​សូវ​ធំដុំ​ តែ​រឿង​តិចតួច​ប៉ុណ្ណឹង​គឺ​ជា​គន្លឹះ​នាំ ទៅ​រក​សេចក្ដី​សុខ​ក៏​ថា​បាន​។

៣) « មនុស្ស​ចិត្ត​ល្អ ពោរពេញ​ដោយ​ក្ដី​ស្រឡាញ់» ៖ នេះ​ក៏​ជា​ចំណុច​សំខាន់​ដែល​អ្នក​ត្រូវ​តែ​ផ្ដោត​លើ​ដែរ ព្រោះ​ថា អ្នក​មិន​អាច​រស់​នៅ​ជាមួយ​​មនុស្ស​ដែល​មាន​ចិត្ត​កំណាញ់ មិន​ចេះ​គិត​គេ​ឯង​បាន​ទេ​ ហើយ​គួប​ផ្សំ​នឹង​ក្ដី​ស្រឡាញ់​​នេះ​ក៏​ជា​រឿង​សំខាន់​ដែល​អ្នក​ត្រូវ​​ចាប់​អារម្មណ៍​ពី​ពួក​គេ​ផង​ដែរ៕ ​​

ប្រែ​សម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ powerofpositivity

X
5s