ប៉ុស្តិ៍Youtubeល្អៗទាំង៣ សម្រាប់អ្នករកស៊ីដើម្បីសំលៀងអាវុធប្រយុទ្ធយកជ័យក្នុងវិថីជំនួញ
មិនថាអ្នកមានក្តីស្រមៃចង់ក្លាយជាអ្នកជំនួញឬអ្នកបានក្លាយជាសហគ្រិនហើយនោះទេ អ្នកតែងតែមានអ្វីថ្មីដែលអ្នកអាចរៀនបានអំពីការធ្វើជំនួញជានិច្ច។ បើទោះបីជាអ្នកអាចក្រេបចំណេះដឹងតាមរយៈការអានសៀវភៅក៏ដោយ អ្នកក៏អាចទទួលបានចំណេះដឹងមហាសាលពីYoutube ផងដែរ។ ខាងក្រោមនេះជាប៉ុស្តិ៍Youtube ដែលអ្នកគួរស្តាប់៖
១) TED Talks៖ ជាមួយនឹងពាក្យស្លោក«ចំណេះដឹងគួរតែចែករំលែក ( Ideas worth spreading)» TED Talks មានវាគ្មិនសហគ្រិនជាច្រើនឡើងមកចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួន ដែលមានព័តមានជាច្រើនអ្នកអាចរៀនសូត្រនិងមានប្រយោជន៍ដល់ជំនួញបាន។
២) Marie Forleo ៖ អ្នកស្រីMarie Forleo ជាអ្នកនិយាយបំផុតទឹកចិត្តនិងជាអ្នកនិពន្ធដ៏ល្បីល្បាយម្នាក់។ តាមរយៈប៉ុស្តិ៍Youtube របស់អ្នកស្រី អ្នកស្រីចង់ជួយមនុស្សគ្រប់រូបសម្រេចក្តីសុបិននិងផ្លាស់ប្តូរពិភពលោក។ អ្នកអាចរៀនសូត្រគំនិតថ្មីៗនិងយុទ្ធសាស្ត្រតាមរយៈប៉ុស្តិ៍Youtube របស់គាត់។
៣) លោក Brain Tracy ៖ លោក Brain Tracyក៏ជាអ្នកនិយាយបំផុតទឹកចិត្តដ៏ល្បីល្បាយម្នាក់លើពិភពលោក។ ប៉ុស្តិ៍Youtube របស់លោកគឺសម្រាប់មនុស្សដែលចង់បង្កើនស្មារតីផ្នែកផ្លូវចិត្តនិងចង់អភិវឌ្ឍន៍ខ្លួនឯង។ បន្ថែមពីលើនេះ លោកក៏បង្រៀនពីរបៀបកំណត់ក្តីសុបិនរបស់អ្នកផងដែរ៕
ប្រែសម្រួល៖ អឹុង មុយយូ
ប្រភព៖ entrepreneur.com