ចំណេះដឹងខ្លីៗ៖ តើអ្នកដឹងទេថា ក្នុងមួយឆ្នាំៗ មនុស្សប៉ុន្មាននាក់ស្លាប់ដោយការសម្លាប់ខ្លួននៅលើលោកនេះ?
អង្គការសុខភាពពិភពលោក (WHO) បានឲ្យដឹងថា មានមនុស្សប្រហែល១លាននាក់នៅលើពិភពលោកនេះបានស្លាប់ជារៀងរាល់ឆ្នាំ ដោយសារការសម្លាប់ខ្លួន ឬ គេអាចនិយាយបានថា រៀងរាល់៤០វិនាទីម្តង គឺមានមនុស្សម្នាក់ស្លាប់ដោយសារការសម្លាប់ខ្លួន។
បើតាមរបាយការណ៍របស់អង្គការខាងលើនេះ ការសម្លាប់ខ្លួនភាគច្រើនកើតឡើងនៅប្រទេសដែលមានបញ្ហាសេដ្ឋកិច្ចយ៉ាប់យ៉ឺន ដែលធ្វើឲ្យប្រជាជនមានសម្ពាធច្រើន ដូច្នេះពូកគេសម្រេចចិត្តយកការសម្លាប់ខ្លួនដើម្បីបញ្ចប់បញ្ហា។ អង្គការសុខភាពពិភពលោក (WHO) ក៏បានប៉ាន់ស្មានថា នៅ ឆ្នាំ២០២០ នឹងមានអត្រានៃការសម្លាប់ខ្លួនកាន់តែច្រើន ពោលគឺ នៅរៀងរាល់២០វិនាទីម្តង នឹងមានមនុស្សម្នាក់សម្លាប់ខ្លួន៕