បើអ្នកមានក្តីស្រមៃចង់បើកក្រុមហ៊ុនទេសចរណ៍មែន កុំមើលរំលងចំណុចសំខាន់ៗទាំងនេះឲ្យសោះ
ការបង្កើតក្រុមហ៊ុនទេសចរណ៍ គឺអាចផ្ដល់ឱកាស ឲ្យមនុស្សជុំវិញពិភពលោកបានដើរលេងកម្សាន្ត។ ចង់បង្កើតក្រុមហ៊ុនទេសចរណ៍មួយគឺមិនមែនងាយស្រួលឡើយ ដែលជាហេតុ អ្នកត្រូវសិក្សាពីវាឲ្យបានច្បាស់លាស់សិន។
១) ត្រូវដឹងថា ភ្ញៀវប្រភេទណាដែលអ្នកត្រូវការ៖ ពេលខ្លះវាជារឿងល្អមួយដែរ បើអ្នកអាចកំណត់បានថាតើភ្ញៀវប្រភេទណាដែលស័ក្ដិសមសម្រាប់អាជីវកម្មអ្នក។ អ្នកអាចផ្ដោតលើ ភ្ញៀវដែលមកដើរកម្សាន្តក៏បាន ឬមួយភ្ញៀវមកធ្វើជំនួញក៏បាន។
២) បង្កើតផែនការអាជីវកម្ម៖ វាចាំបាច់ណាស់ ដែលអ្នកត្រូវតែបង្កើតផែនការដ៏ល្អិតល្អន់មួយ រៀបរាប់ពីដំណើរការនៃអាជីវកម្មរបស់អ្នក។ ក្នុងនោះត្រូវមាន ចក្ខុវិស័យ គោលបំណង ហិរញ្ញវត្ថុត្រូវចំណាយ បញ្ជី នានាថែមទៀត។
៣) ទិញសិទ្ធិបើកអាជីវកម្មពីរាជរដ្ឋាភិបាល៖ វាចាំបាច់ថែមទៀត ក្នុងដំណើរការអាជីវកម្មដែលអ្នកត្រូវទិញសិទ្ធិដើម្បីបើកអាជីវកម្មស្របច្បាប់មួយ។ អ្នកអាចទាក់ទងទៅកាន់ក្រសួងទេសចរណ៍ ដើម្បីពិនិត្យមើលច្បាប់ស្ដីពីការបើកអាជីវកម្មក្រុមហ៊ុនទេសចរណ៍នេះបាន។
៤) ជ្រើសរើសបុគ្គលិកដែលមាន ជំនាញ៖ ជ្រើសរើសនិងហ្វឹកហាត់បន្ថែមដល់បុគ្គលិករបស់អ្នក ពាក់ព័ន្ធនឹងជំនាញផ្នែកទេសចរណ៍នេះ ព្រោះថាក្រុមហ៊ុនទេសចរណ៍គឺមិនមែនបើកឡើងមានតែអ្នកនោះទេ បើមានបុគ្គលិកល្អ អ្នកអាចមានភាគរយខ្ពស់ក្នុងការទាក់ទាញអតិថិជនពីដៃគូរកស៊ីអ្នកបាន។
៥) ផ្ដល់តម្លៃដែលអតិថិជនអាចទទួលយកបាន៖ ការកំណត់តម្លៃគឺពិតជាសំខាន់ណាស់ ព្រោះថាតម្លៃនេះហើយដែលអាចធ្វើឲ្យភ្ញៀវពេញចិត្តនិងមិនពេញចិត្តចំពោះក្រុមហ៊ុនរបស់អ្នក។ អ្នកត្រូវព្យាយាមស្វែងរកតម្លៃណាដែលសមស្របនឹងចំណេញ ហើយភ្ញៀវក៏ពេញចិត្តនឹងទទួលយកវាផងដែរ៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ smallbusiness