គេ​ថា​ស្នេហា​អ្នក​ខ្វះ​ការ​ទុក​ចិត្ត​គ្នា​​មែន​ទេ​ តើ​ធ្វើ​យ៉ាង​ណា​ខ្លះ​ទៅ​ដើម្បី​បង្កើន​ការ​ទុក​ចិត្ត​​ស្នេហា​?​



បើ​អ្នក​ចង់​បង្កើត​ការ​ជឿ​ទុក​ចិត្ត​គ្នា អ្នក​ត្រូវ​ដឹង​ថា​អ្វី​ទៅ​គឺ​ជា​ការ​ទុក​ចិត្ត​ គ្នា។ ការ​ទាក់ទង​គ្នា​ល្អ និង​ការ​យល់​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក​ គឺ​ជា​គ្រឹះ​នាំ​ឲ្យ​មាន​ការ​ទុកចិត្ត​គ្នា​។ នៅ​មាន​ កិច្ចការ​ច្រើន​ទៀត​ដែល​អ្នក​ត្រូវ​ធ្វើ​ ដើម្បី​បង្កើន​ការ​ទុក​ចិត្ត​គ្នា​ ៖

១) «រក្សា​ពាក្យសន្យា​» ៖ ពាក្យ​សន្យា​មិន​ថា​ វា​សំខាន់​ឬ​មិន​សំខាន់​ក្ដី តែ​អ្នក​ត្រូវ​ប្ដេជ្ញា​គោរព​វា​ឲ្យ​បាន​។ ទោះ​រឿង​តូច​ ក៏​នូវ​តែ​ជា​ការ​សន្យា​ ទោះ​រឿង​ធំ​ក៏​នៅ​ទេ​ជា​សន្យា ដូចនេះ​បើ​ចង់​បង្កើន​ការ​ទុកចិត្ត អ្នក​ត្រូវ​ធ្វើ​រាល់​អ្វី​ដែល​អ្នក​បាន​និយាយ។​

២)«​ រក្សា​ការ​សម្ងាត់​» ៖ ពេល​អ្នក​មាន​រឿង​ដែល​ត្រូវ​​ដឹង​តែ​២​នាក់​​​ សូម​កុំឲ្យ​វា​បែក​ធ្លាយ​ចេញ​ទៅ​ក្រៅ​អី។ បើ​សិន​ជា​រឿង​នោះ​ អាច​ប្រាប់​អ្នកក្រៅ​ឲ្យ​ដឹង​បាន​ ម្ល៉ោះ​ហើយ​​គេ​មិន​ទុក​ចិត្ត​ប្រាប់​អ្នក​តែ​ម្នាក់​​នោះ​ទេ​។

៣) «និយាយ​ទាក់ទង​គ្នា​ដោយ​បើក​ចំហ» ៖ អ្នក​គួរ​បង្កើត​វិន័យ​មួយ​ថា «​រាល់​បញ្ហា​នានា​ អ្នក ទាំង​២​ត្រូវ​​ចែករំលែក​ហើយ​និយាយ​ទល់មុខ​គ្នា​ដោយ​បើក​​ចំហ» ។ ស្នេហា​ដែល​ទុកចិត្ត​គ្នា គឺ​ហ៊ាន​និយាយ​ទល់​មុខ​និង​មិន​លាក់​បាំង។

៤) «កុំ​រៀន​វិនិច្ឆ័យ​ផ្ដេសផ្ដាស» ៖ មុន​នឹង​ឈាន​ដល់​ការ​វិនិច្ឆ័យ អ្នក​ត្រូវ​សាកសួរ​ និង​វែកញែក​ឲ្យ​ដឹង​ពី ហេតុផល​សិន ព្រោះ​ថា​ការ​គិត​របស់​អ្នក​អាច​នឹង​ខុស​ពី​អ្វី​ដែល​គេ​ធ្វើ​ក៏​ថា​បាន។​

៥) «ចេះ​លើក​លែង​ឲ្យ​គ្នា​»​៖ មនុស្ស​តែង​មាន​កំហុស ហើយ​បើ​មាន​កំហុស​ហើយ​ចេះ​បើក​ចិត្ត​ឲ្យ​ទូលាយ​ ទើប​គេ​ហៅ​ថា «ស្នេហា​ពោរពេញ​ដោយ​ការ​យល់​ចិត្ត​គ្នា »៕

ប្រែ​សម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ powerofpositivity

X
5s