​អ្នក​ដឹង​ទេ​​ថា​ ទ្វីប​ណា​និយាយ​ភាសា​អង់គ្លេស​បាន​ល្អ​បំផុតក្នុង​លោក?​



ស្ថាប័ន​វាយ​តម្លៃ​​​ការ​សិក្សា​ និង​ជំនាញ​ភាសា​អង់គ្លេស​​​ Education First (EF) បាន​ចេញ​សន្ទស្សន៍​នៃ​​ការ​សិក្សា​​ភាសា​អង់គ្លេស​នៃ​បណ្ដា​ប្រទេស​ចំនួន​ ៧២​ ដែល​មាន​ឈ្មោះ​ថា​ EF English Proficiency Index for Schools ​ដោយ​ធ្វើ​វាយ​​តម្លៃ​ពិន្ទុ​ លើ​ការ​​​និយាយ​ភាសា​អង់គ្លេស​បាន​ល្អ​បំផុត។ ​បើ​យោង​តាម​សន្ទស្សន៍​ដដែល​នេះ​ ​​ប្រទេស​ដែល​​ស្ថិត​នៅ​ក្នុង​កំពូល​តារាង​នៃ​ចំណាត់​ថ្នាក់​​លើ​ការ​និយាយ​ភាសា​អង់គ្លេស​បាន​ល្អ​បំផុត​​ភាគ​ច្រើន​គឺ​នៅ​ទ្វីប​អឺរ៉ុប​​​ មាន​​ដូច​ជា​ ហុឡង់ដ៍​ ​ដាណឺម៉ាក​ ស៊ុយអែត​ ​ន័រវែស​ ​ហ្វាំងឡង់​ សិង្ហបុរី​ លុចហ្សំបួរ​ អូទ្រីស​ ​អាល្លឺម៉ង់​ ប៉ូឡូញ​ បែលហ្សិក​ ម៉ាឡេស៊ី​ ហ្វីលីពីន​ ​ស្វីស​ ព័រទុយហ្គាល់​ ​ឆែក​ ស៊ែ ប៊ី​ ហុងគ្រី អាហ្សង់ទីន​ និង​រ៉ូម៉ានី។ ដោយ​ឡែក​ ចំពោះ​​ប្រទេស​​ ១០​ដែល​ទទួល​បាន​ចំណាត់​ថ្នាក់​ទាប​ជាង​គេ​​ មាន​​ អែលសាល់វាឌ័រ​ អូម៉ង់ ម៉ុងហ្គោលី ​អាល់ហ្សេរី ​អារ៉ាប៊ីសាអ៊ូឌីត​ កម្ពុជា​ ឡាវ​ លីប៊ី និង​អ៊ីរ៉ាក់។ តាម​ស្ថាប័ន​ EF ​ដដែល​បាន​វាយ​តម្លៃ​ថា​ ​ក្មេង​ជំទង់​អាយុ​ពី​ ១៨​ ទៅ​ ២៥​ឆ្នាំ និយាយ​​មាន​ជំនាញ​ភាសាអង់គ្លេស​​​ខ្លាំង​បំផុត​នៅ​ទូទាំង​ពិភពលោក​ ហើយ​ស្ត្រី​វិញ​និយាយ​ភាសាអង់គ្លេស​បាន​ប្រសើរ​ជាង​បុរស​នៅ​ស្ទើរ​តែ​គ្រប់​ប្រទេស​ទាំង​អស់ និង​គ្រប់​​​ប្រភេទ​អាយុ។ ចំពោះ​ប្រទេស​កម្ពុជា​វិញ ​គឺ​​ក្នុង​ចំណោម​ប្រទេស​ទាំង​ ៧២​ គឺ​កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​ ៦៩​​៕
X
5s