ន័រវែស​​​ ​​ ជា​ប្រទេស​ដែល​លទ្ធិប្រជាធិបតេយ្យ​រឹងមាំ​បំផុត​​ក្នុង​​លោក​​ តែ​អាមេរិក​គ្មាន​ឈ្មោះ​ក្នុង​បញ្ជី​កំពូល​​ទាំង​១០​



​​ប្រទេស​ន័រវែស​​បាន​ក្លាយ​ជា​ប្រទេស​ដែល​លទ្ធិប្រជាធិបតេយ្យ​រឹងមាំ​បំផុត​​ក្នុង​​លោក​​។ នេះ​បើ​យោង​តាម​របាយការណ៍​របស់​​EIU (The Economist Intelligence Unit) ​​ដែល​បង្ហាញ​អំពី​​​ចំណាត់ថ្នាក់​​នៃ​ប្រទេស​​ដែល​​មាន​​លទ្ធិប្រជាធិបតេយ្យ​រឹងមាំ​បំផុត​​ក្នុង​​លោក​​​នា​ឆ្នាំ​២០១៦។ ​តាម​ពី​ក្រោយ​​ ន័រវែស​​​​ ក៏​មាន​ប្រទេស​​ផ្សេងៗ​​ទៀត​ដូច​ជា ​អ៊ីស្លង់​​​ (លេខ​២) ​ស៊ុយអែត (លេខ​៣)​នូវែលហ្សេឡង់ ​(លេខ​៤) ​ដាណឺម៉ាក (​លេខ​៥​) កាណាដា(លេខ​៦)​​ ​​​​អៀរឡង់(លេខ៦​ដែរ​​​) ស្វីស​​ ​(លេខ​៧) ​​ហ្វាំងឡង់ (លេខ​៨​)​ និង អូស្ត្រាលី​​ (លេខ​៩)។ ​សូម​បញ្ជាក់​ថា សហរដ្ឋអាមេរិក​ដែល​​គេ​​ស្គាល់​ថា ជា​​ប្រទេស​ល្បីល្បាញ​​ផ្នែក​ប្រជាធិបតេយ្យ​នោះ ​គឺ​មិន​ស្ថិត​ក្នុង​បញ្ជី​​កំពូល​ទាំង​១០​ខាង​លើ​នោះ​ទេ​ ដោយ​ហេតុ​ថា ​សាធារណជន​កាន់​តែ​មាន​ជំនឿ​ចិត្ត​តិច​ទៅ​ៗ​ចំពោះ​រដ្ឋាភិបាល​របស់​​ខ្លួន ជា​ពិសេស​មុន​ពេល​បោះឆ្នោត​ប្រធានាធិបតី​អាមេរិក​​កន្លង​ទៅ​នេះ​​៕ ​ដោយ​៖ រតនា​ ​វិចិត្រ​
X
5s