មិត្តស្រីៗ!!! តើ​ធ្វើ​យ៉ាង​ណា​ក្លាយ​ជា​មិត្ត​ស្រី​គំរូ​គ្មាន​អ្នក​ប្រៀប​បាន​?​



មិន​ថា​អ្នក​កំពុង​តែ​ចាប់​ផ្ដើម​ស្នេហា​ថ្មី ឬ​ក៏​មាន​ស្នេហា​ ជិត​៤​ឬ​៥​ឆ្នាំ​មក​ហើយ​ អ្នក​ត្រូវ​​តែ​មើល​ពី​តួនាទី អ្នក​ជា​សង្សារ​គេ។ តើ​មិត្ត​ប្រុស​អ្នក​​ត្រូវ​​ការ​អ្វី​? តើ​អ្នក​បំពេញ​កាតព្វកិច្ច​ជា​នារី​ដែល​គេ​ចង់ បាន​​​ហើយ​ឬ​នៅ? ខាងក្រោម​នេះ​ជា​​ចំណុច​ដែល​អ្នក​គួរ​អាន​៖

១) ស្មោះត្រង់​៖ ស្មោះត្រង់​នេះ គឺ​​មិន​មែន​ស្មោះ​តែ​លើ​មិត្ត ប្រុស​អ្នក​ទេ អ្នក​ត្រូវ​​តែ​ស្មោះ​លើ​ខ្លួន​ឯង​ដែរ។ បើ​អ្នក​ចេះ​កុហក​ខ្លួន​ឯង​ មាន​ន័យ​ថា​អ្នក​នឹង​មិន​អាច​ស្មោះ​ចំពោះ​មិត្ត​ប្រុស​​អ្នក​បាន​ឡើយ​។

២) ចេះ​គាំទ្រ​គ្នា​៖ ត្រឹម​តែ​ជា​សង្សារ​ក៏​ដោយ​​​ ក៏​អ្នក​ត្រូវ​​តែ​ចេះ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ដែរ។ ក្នុង​នោះ​អ្នក​ត្រូវ​ខ្វល់​ពី​អ្វី​ដែល​ពួក​គេ​ខ្វល់​ រៀន​ធ្វើ​អ្វី​ជាមួយ​គ្នា សរសើរ​គ្នា​ឲ្យ​ច្រើន​ជាង​ការ​បង្អាប់​ ចេះ​សម្រុះសម្រួល​គ្នា ជា​ដើម​។​

៣) បង្ហាញ​សេចក្ដី​ស្រឡាញ់​៖ មាន​វិធី​ច្រើន​យ៉ាង​ណាស់​ក្នុង​ការ​បង្ហាញ​ក្ដី​ស្រឡាញ់​ ហើយ​វា​ក៏​មិន​ពិបាក​ដែរ ក្នុង​ការ​បង្ហាញ​ក្ដី​ស្រឡាញ់​​ចំពោះ​មនុស្ស​​ដែល​អ្នក​ស្រឡាញ់​នោះ​។​ ​មិន​ថា​ស្នេហា​ទើប​តែ​ចាប់​ផ្ដើម ឬ​ស្រឡាញ់​គ្នា​យូរ​ក្ដី ការ​ស្រឡាញ់​​គឺ​​គួរ​តែ​បង្ហាញ​គ្រប់​ពេល​ ដើម្បី​ជៀសវាង​ការ​ថ្នាំងថ្នាក់​ចិត្ត​នឹង​គ្នា​​។​

៤) ធ្វើ​រឿង​ណា​ដែល​មនុស្ស​ស្រី​ទូទៅ​មិន​អាច​​ធ្វើ​បាន​៖ គេ​តែង​និយាយ​ថា​ មនុស្ស​ស្រី​ចូលចិត្ត​និយាយ​ដើម​គេ ​ច្រើន ប្រច័ណ្ឌ​ច្រើន​ ម្ញ៉ិកម្ញ៉ក់ រក​រឿង និង​ចចេសរឹងរូស។ ហេតុនេះ​បើ​ដឹង​ថា​បុរសៗ មិន​ចូលចិត្ត​ហើយ ហេតុអ្វី​មិន​ប្ដូរ​ទម្លាប់​នោះ​ចេញ​ទៅ​? បុរសៗ អាច​​នឹង​ភ្ញាក់​ផ្អើល​​ព្រោះ​អី​អ្នក​ប្លែក និង​មិន​មាន​នារីៗ ណា​ល្អ​ដូច​អ្នក​បាន​៕

ប្រែ​សម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ youqueen

X
5s