​​​​​​​និស្សិត​កម្ពុជា ​គួរ​តាមដាន​គេហទំព័រ​​ការងារ​ល្អ​ៗ​​ទាំង​នេះ ​ដើម្បី​ឆាប់​រក​​បាន​ការងារ​ធ្វើ​



មាន​​សិស្ស​និស្សិត​ជា​ច្រើន​តែង​ត្អូញត្អែរ​ថា ខ្លួន​រក​ការងារ​​មិន​បាន​។ ប៉ុន្តែ​​តើ​ពិត​ជា​រក​មិន​បាន​មែន​ ឬ ​​ក៏​មិន​សូវ​សកម្ម​ក្នុង​ការ​រក​ការងារ​ធ្វើ​? ត្រូវ​ចាំ​ថា​ ការងារ​​​​មិន​អាច​​មក​គោះទ្វារ​រក​​អ្នក​បាន​ដោយ​ងាយ​ឡើយ​ ទាល់​តែ​អ្នក​សកម្ម​ក្នុង​ការ​ស្វែងរក​​វា​ជា​ប្រចាំ​។ បច្ចុប្បន្ន​នេះ​ ជា​សម័យ​បច្ចេកវិទ្យា​ទំនើប​ ​សិស្ស​និស្សិត​​ភាគច្រើន​សុទ្ធតែ​មានកំព្យូទ័រ​ ​និង ​​ទូរស័ព្ទ​ទំនើប ​ដែល​អាច​​ភ្ជាប់​អ៊ីនធឺណិត​​​​បាន​​យ៉ាង​ងាយ​បំផុត​។ ​​ដូច្នេះ​ហើយ​​ គួរ​ប្រើប្រាស់​​​​សម្ភារៈ​ទំនើប​ទាំង​នេះ​​ឲ្យ​មាន​ប្រយោជន៍​​សម្រាប់​ខ្លួន​​ឯង​។

​​​​​​លោក​អ្នក​គួរ​តែ​​ចំណាយ​​​ពេល​​​ឲ្យ​បាន​ច្រើន​គួរ​សម​​ក្នុង​ការ​ស្វែងរក​គេហទំព័រ​​​​​ក្រុមហ៊ុន​ផ្សព្វផ្សាយ​ដំណឹង​ការងារ​​​​ឲ្យ​បាន​ច្រើន​​ ​ព្រោះ​ថា ក្រុមហ៊ុន​ទាំង​នោះ​តែងតែ​បង្ហោះ​​​ដំណឹង​ការងារ​​ថ្មីៗ​ជាច្រើន​នៅ​លើ​គេហទំព័រ​របស់​ខ្លួន​​ ​ហើយ​​ក៏​បង្ហោះ​នៅ​លើ​​ទំព័រ​Facebook របស់​ពួកគេ​ផង​ដែរ​​។ ដូច្នេះ​ហើយ​អ្នក​គួរ​តែ​ឆ្លៀត​ពេល​​តាម​ដាន​ដំណឹង​​ការងារ​ទាំង​នោះ ជា​ប្រចាំ​។ ​ខាងក្រោម​នេះ​ជា​ គេហទំព័រ​ដំណឹង​ការងារ​សំខាន់ៗ​​​ក្នុង​ប្រទេស​កម្ពុជា ដែល​​លោក​អ្នក​គួរ​តែ​តាមដាន​​​​ឲ្យ​បាន​ទៀង​ទាត់​៖ ​

១) ​​CamHR (http://www.camhr.com/) ​

២) ​BongThom (www.bongthom.com)

៣) HRINC  (http://www.hrinc.com.kh)

៤) ​Everjobs (www.everjobs.com.kh)

៥) TopJob Cambodia (http://www.topjobcambodia.com/) ​​​​

៦) ​PelPrek (http://www.pelprek.com/)

៧) ​ CRA (http://cra.com.kh/)។

សូម​បញ្ជាក់​ថា ​​លេខ​រៀង​ពី​១​ដល់​៧នេះ ​មិន​មែន​ជា​ចំណាត់ថ្នាក់​​នោះ​ឡើយ ​យើង​​​គ្រាន់​តែ​បង្ហាញ​ពី​ចំនួន​​​គេហទំព័រ​ការងារ​ក្នុង​ប្រទេស​កម្ពុជា​​​ពី​​ទី​១​ដល់​​ទី​៧ប៉ុណ្ណោះ​​៕

X
5s