​កូរ៉េខាងជើង​​បាញ់​មីស៊ីល​​​កម្ទេច​កប៉ាល់​ជា​ច្រើន​គ្រាប់​​​ធ្លាក់​ ​នៅ​​ឆ្នេរ​ភាគ​ខាង​កើត​​



​យោង​តាម​មន្ត្រី​យោធា​កូរ៉េខាងត្បូង​បាន​ឱ្យ​ដឹង​ថា​ ​​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ​កូរ៉េខាងជើង​បាន​បាញ់​មីស៊ីល​ប្រភេទ​កម្ទេច​នាវា​ជា​ច្រើន​​គ្រាប់​​នៅ​ឆ្នេរ​ភាគ​ខាង​កើត​​របស់​ខ្លួន។ នេះ​ជា​ការ​សាកល្បង​​មីស៊ីល​​ល្បឿន​លឿន​​ជា​ច្រើន​ប្រភេទ​ ទោះ​បី​ជា​​ជា​សហគមន៍​អន្តរជាតិ​​​កំពុង​ដាក់​សម្ពាធ​​យ៉ាង​ណា​ក្ដី។ ​​ការ​បាញ់​មីស៊ីល​ថ្មី​នេះ​​ គឺ​មាន​រយៈ​ពេល​មិន​ដល់​ ១​សប្ដាហ៍​ផង​​ គិត​ចាប់​តាំង​ពី​​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​បាន​ដាក់​ទណ្ឌកម្ម​ថ្មី​ៗ​បន្ថែម​​​ទៀត​​​ជុំ​វិញ​រឿង​កម្មវិធី​អភិវឌ្ឍន៍​អាវុធ​នុយក្លេអ៊ែរ​​នេះ។ យោង​តាម​សេចក្ដី​ប្រកាស​របស់​មន្ត្រី​ជាន់​ខ្ពស់​កូរ៉េខាងត្បូង​​ មីស៊ីល​ទាំង​នោះ​ត្រូវ​បាន​បាញ់​ចេញ​​ពី​​ឆ្នេរ​នៃ​ទីក្រុង​​ Wonsan នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ហើយ​មីស៊ីល​បាន​ហោះ​រយៈ​ចម្ងាយ​ប្រមាណ​ ២០០​គីឡូម៉ែត្រ​​មុន​នឹង​វា​ធ្លាក់។ សូម​បញ្ជាក់​ថា​ ​ការ​បាញ់​សាកល្បង​មីស៊ីល​ថ្ងៃ​នេះ​ គឺ​ជា​ការ​សាកល្បង​លើក​ទី​៤​ហើយ​ ​​គិត​ចាប់​តាំង​ពី​លោក​ Moon ​ឡើង​ចូល​កាន់​តំណែង​ជា​ប្រធានាធិបតី​កូរ៉េខាងត្បូង​នៅ​ថ្ងៃ​ទី​១០ ខែ​​ឧសភា​ មក៕ ​ ដោយ៖ យោធិន ប្រភព៖ Reuters 
X
5s