សំអាង​លើ​សញ្ញា​ទាំង​៥​យ៉ាង​នេះ គេ​អាច​ទាយ​ដឹង​ថា​​៩៩,៩៩ភាគរយ​អ្នក​នឹង​ក្លាយ​ជា​«អ្នក​មាន»​​



សំអាង​លើ​ឥរិយាបថ​របស់​អ្នក​ គឺ​គេ​អាច​ទាយ​ដឹង​ថា តើ​ថ្ងៃ​អនាគត​អ្នក​អាច​ក្លាយ​ជា​អ្នក​មាន​កម្រិត​ណា​​​??? ខាង​ក្រោម​នេះ​ជា​ចំណុច​ដែល​អ្នកគួរ​ដឹង ហើយ​សាក​ទាយ​ខ្លួន​ឯង​ទៅ​មើល​​៖

១) អ្នក​ចាប់​ផ្ដើម​ចេះ​រក​លុយ​តាំង​ពី​តូច​៖ ភាគ​ច្រើន​ឲ្យ​តែ​អ្នក​មាន​ ​ គឺ​សុទ្ធ​តែ​ជា​មនុស្ស​មាន​​សមត្ថភាព​រក​លុយ​តាំង​ពី​តូច​។ បើ​អ្នក​​មាន​ទម្លាប់​បែប​នេះ​តាំង​ពី​តូច ប្រាកដ​ណាស់ វា​នឹង​ជំរុញ​អ្នក​ឲ្យ​ធ្វើ​បែប​នេះ​រហូត​ដល់​ធំ​។​

២) អ្នក​ចង់​ជោគជ័យ​ខ្លាំង​៖ តើ​ពេល​នៅ​រៀន​ អ្នក​តែង​តែ​ចង់​ប្រកួត​គេ​ដើម្បី​យក​និទ្ទេស A ទេ​? តើ​អ្នក​​មាន​អារម្មណ៍​ថា​ខឹង​ទេ​ពេល​ទទួល​​បាន​ត្រឹម​និទ្ទេស B ? សម្រាប់​អ្នក​មាន​ក៏​ដូច​គ្នា ពួក​គេ​​មិន​ចង់​បាន​ប្រាក់ចំណូល ត្រឹម​តែ​១​លាន​ដុល្លារ​ទេ តែ​គឺ​​១០ លាន​ដុល្លារ​។

៣) អ្នក​ពូកែ​សន្សំ​លុយ​ជាង​ចំណាយ​៖ តាម​ពិត​ទៅ​អ្នក​មាន​គឺ​រិះ ត្បិតត្បៀត​ និង​តឹងរ៉ឹង​ណាស់ ចំពោះ​ការ​ចាយវាយ​។ បើ​ហ៊ាន​តែ​ចាយ​ធំ​ពេក​ លុយ​ពួក​គេ​នឹង​មិន​សល់​ច្រើន​ឡើយ។

៤) ជា​មនុស្ស​មាន​ចិត្ត​ទូលាយ​៖ អ្នកមាន​ភាគ​ច្រើន ពួក​គេ​មិន​ដែល​មាន​ទម្លាប់​កំណាញ់​ក្នុង​ការ​ចែករំលែក​គំនិត​ និង​យោបល់​ដល់​អ្នកដទៃឡើយ​​ ព្រោះ​ថា​អ្នករកស៊ី​ជោគជ័យ​ គឺ​មិន​មែន​ផ្ដល់​ជោគជ័យ​តែ​​ខ្លួន​ឯង​ប៉ុណ្ណោះ​ឡើយ ពួក​គេ​​តែង​គិត​និង​ចែករំលែក​ចំណេះដឹង​ដល់​អ្នក​ដទៃ ទើប​ហៅ​អ្នក​​មាន​ពិត​។

៥) ​មាន​​អ្នក​ណែនាំ​ល្អ​៖ បើ​ជីវិត​អ្នក​​ពោរពេញ​ទៅ​ដោយ​មនុស្ស​បរាជ័យ ឬ​មនុស្ស​មិន​ល្អ ពួក​គេ​អាច​ជះឥទ្ធិពល​អាក្រក់​មក​លើ​អ្នក​បាន​។ តែ​បើ​អ្នក​​មានអ្នក​ណែនាំ​ត្រឹម​ត្រូវ ហើយ​ធ្វើ​អ្វី​មួយ​តែង​តែ​ពិគ្រោះ​ជាមួយ​អ្នក​ជំនាញ ដូចនេះ​រាល់​គំនិត​ដែល​អ្នក​​មាន​ ទាំង​អស់ នឹង​ដឹកនាំ​អ្នក​ឲ្យ​ជោគជ័យ​គ្រប់​រឿង​៕

ប្រែ​សម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ entrepreneur

X
5s