ចូលរួមសិក្ខាសាលាLEAD ទាំងអស់គ្នានៅថ្ងៃស្អែក ដើម្បីយល់ដឹងពីឱកាសនៃសក្ដានុពលការងារសម្រាប់ខ្លួនឯង
សិក្ខាសាលាLEAD នឹងចាប់ផ្ដើមហើយនៅថ្ងៃអាទិត្យទី១១ មិថុនា ស្អែកនេះ ដោយផ្ដោតលើប្រធានបទសំខាន់ចំនួនពីរ គឺទី១ ទីផ្សារ និង ផ្នែកលក់ (Sales and Marketing) និង ទី២ ស្ដីពីធនាគារ និង ហិរញ្ញវត្ថុ (Banking and Finance) ដោយមានវាគ្មិន និង អ្នកជំនាញជាច្រើនចូលរួមនៅសាកលវិទ្យាល័យជាតិគ្រប់គ្រង។
សិក្ខាសាលានេះមានគោលដៅសំខាន់ ដើម្បីឲ្យសិស្សនិស្សិតយល់ដឹងកាន់តែច្រើនថែមទៀតលើផ្នែកសំខាន់ៗដូចជា ធនាគារ ហិរញ្ញវត្ថុ ទីផ្សារ ផ្នែកលក់ ឬក៏ពាណិជ្ជកម្ម ភាពជាអ្នកដឹកនាំ និង ទំនាក់ទំនង ជាដើម។
ចំពោះតម្លៃសំបុត្រចូលរួមក្នុងកម្មវិធីនេះ គឺ ចំនួន២ដុល្លារ (ក្នុងមួយប្រធានបទ) ហើយលោកអ្នកអាចរកទិញបានតាមរយៈ៖ bit.do/Lead2017 ។ លោកអ្នកក៏អាចទំនាក់ទំនង Facebook Page: AIESEC Cambodia ឬក៏តាមលេខទូរស័ព្ទ: 070 82 54 57 / 070 78 07 70 / 087 77 17 54 ។
អត្ថប្រយោជន៍សំខាន់ៗដែល លោកអ្នកទទួលបានបន្ទាប់ពីចូលរួមក្នុងកម្មវិធីដ៏សំខាន់នេះ គឺមានដូចជា៖
- មានឱកាសប្រាស្រ័យទាក់ទងជាមួយមនុស្សថ្មីៗជាច្រើន
- អ្នកមានឱកាសជួបនូវបុគ្គលដែលជោគជ័យក្នុងការងារពីក្រុមហ៊ុនល្បីៗ
- ទទួលបានអាហារសម្រន់ និងភេសជ្ជៈ
- ឱកាសទទួលបានរង្វាន់ពីការចាប់ឆ្នោត
- វិញ្ញាបនបត្របញ្ជាក់ពីការចូលរួមដែលទទួលស្គាល់ដោយសមាគម AIESEC ជាសកល។
សូមបញ្ជាក់ឡើងវិញថា កម្មវិធីនេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី១១ មិថុនា ឆ្នាំ ២០១៧ ហើយកម្មវិធីនេះចែកជាប្រធានបទ២គឺ ទីមួយ ទីផ្សារ និង ផ្នែកលក់ (Sales and Marketing) ពេលព្រឹកពីម៉ោង៩:០០-១២:៣០ និង ទីពីរ ស្ដីពីធនាគារ និង ហិរញ្ញវត្ថុBanking and Finance ពេលរសៀលពីម៉ោង២:០០-៥:៣០៕