មេរៀន​វិជ្ជាជីវៈ​ទាំង​4​​យ៉ាង​ដែល​បុគ្គល​ឆ្លាតវៃ​ជា​ច្រើន​ច្រើន​តែ​ភ្លេច​



គេ​តែង​និយាយ​​​ថា​៖ «បើ​យើង​​ធ្វើ​ការ​កាន់​តែ​យូរ​ហើយ​ធ្វើ​ការ​កាន់​តែ​ច្រើន នោះ​យើង​នឹង​​រក​លុយ​បាន​កាន់​តែ​ច្រើន​»។ ប៉ុន្តែ​​ ​មាន​មេរៀន​​ជា​ច្រើន​ដែល​មនុស្ស​​ច្រើន​តែ​មើល​រំលង។ ខាង​ក្រោម​នេះ​​ជា​មេ​រៀនដែល​អ្នក​ត្រូវ​រៀន​ប្រសិន​ជា​អ្នក​ចង់​បន្ត​ដំណើរ​ជីវិត​អាជីព​ឲ្យ​កាន់​តែ​វែង​ឆ្ងាយ៖

១) អ្នក​នៅ​តែ​មាន​កំហុស​លើក​ក្រោយ​អញ្ចឹង៖ អ្នក​ប្រហែល​​ជា​ធ្លាប់​ឭ​សុភាសិត​មួយ​ពោល​ថា៖ «There is always next time​​» ដែល​ក្នុង​ភាសាខ្មែរ​មាន​ន័យ​ថា​ វា​តែង​តែ​មាន​លើក​ក្រោយ​ជានិច្ច។ ​ដូច្នេះ​ហើយ​ កុំ​គិត​ថា​ខ្លួន​ឯង​នឹង​មិន​មាន​កំហុស​លើក​ក្រោយ​ទៀត។ ផ្ទុយ​ទៅ​វិញ ទទួល​យក​វា​ជា​​ឧបសគ្គ​ហើយ​ព្យាយាម​ជម្នះ​វា​វិញ​​ល្អ​ជាង​​។

២) សួរ​តើ​អ្នក​ចង់​បាន​អ្វី៖ វា​ពិត​ជា​រឿង​ដ៏​សប្បាយ​ចិត្ត​មួយ​ប្រសិន​ជា​មេ​របស់​អ្នក​ដំឡើង​ឋានៈ​ឬ​ប្រាក់​ខែ​ដល់​អ្នក។ តែ​ក្នុង​ស្ថានភាព​ពិត អ្នក​គួរ​តែ​ហ៊ាន​ទាមទារ​នូវ​តម្រូវ​ការ​ដែល​អ្នក​ចង់​បាន ​ហើយ​បង្ហាញ​ថា​ហេតុអ្វី​បាន​ជា​អ្នក​ស័ក្ដិសម​នឹង​ទទួល​វា​។ ដូច្នេះ​ហើយ ប្រសិន​ជា​អ្នក​ពិត​​ជា​ចង់​បាន​អ្វី​មួយ អ្នក​ត្រូវ​តែ​មាន​សកម្មភាព​លើ​វា។ កុំ​គេង​ចាំ​ឲ្យ​សោះ​។

៣) ភាព​ជោគជ័យ​ត្រូវ​ការ​ពេលវេលា៖ ជា​ការ​ពិត​ណាស់ ភាព​ជោគជ័យ​មិន​អាច​កើត​ឡើង​ក្នុង​មួយ​យប់​បាន​​ឡើយ។ ប៉ុន្តែ កុំ​មើល​រំលង​ជំហាន​តូច​ៗ​ដែល​អ្នក​កំពុង​តែ​ឆ្ពោះ​ទៅ​មុខ​ឲ្យ​សោះ វា​ប្រៀប​​បាន​ទៅ​នឹង​សុភាសិត​ពោល​ថា៖ «​ដំណើរ​​ដ៏​សែង​ឆ្ងាយ​ចាប់​ផ្តើម​ពី​ជំហាន​ទី​មួយ​ទៅ»។ អ៊ីចឹង​ហើយ ចូរមាន​សង្ឃឹម​ហើយ​​ត្រូវ​រក្សា​ជំហរ​ឲ្យ​មាំ។

៤) ការងារ​និង​ជីវិត​ផ្ទាល់​ខ្លួន៖ នៅ​ពេល​ដែល​ជីវិត​ប្រចាំ​ថ្ងៃ​របស់​អ្នក​ជួប​បញ្ហា វា​ពិត​ជា​ពិ​បាក​ខ្លាំង​ណាស់​ក្នុង​ការ​ផ្តោត​អារម្មណ៍​ទៅ​នឹង​ការងារ។ ហើយ​ពេល​ដែល​ការងារ​ជួប​ការ​លំបាក អ្នក​ក៏​មិន​រីករាយ​ក្រៅ​ម៉ោង​ធ្វើ​ការ​ដូច​គ្នា។ ដូច្នេះ​ហើយ ការងារ​និង​ជីវិត​ផ្ទាល់​ខ្លួន​ត្រូវ​តែ​ដើរ​ទន្ទឹមគ្នា បើ​មិន​អ៊ីចឹង​ទេ ជីវិត​របស់​អ្នក​នឹង​មិន​អាច​សប្បាយ​ចិត្ត​ឡើយ៕

ប្រែ​សម្រួល៖ អុឹង មុយយូ ប្រភព៖ cnbc.com

X
5s