តាមពិត មកពីហេតុផលទាំងនេះទេតើ ទើបគេចូលចិត្តដើរលេងម្ល៉េះ!!!
ហេតុអ្វីបានជាមនុស្សម្នាក់ៗ សម្រេចចិត្តចាកចេញពីផ្ទះរបស់ពូកគេ ហើយចង់ទៅដើរលេងកម្សាន្តវិញ? តាមពិតទៅមូលហេតុនាំឲ្យពួកគេដើរគឺមានច្រើនហើយសុទ្ធតែផ្សេងៗគ្នា។ ទាំងនេះជាអ្វីៗដែលអ្នកគួរដឹង៖
១) ចង់ប្រជែងជាមួយខ្លួនឯង៖ អ្នក ប្រហែលជាមានអារម្មណ៍ថាធុញថប់ពេលអ្នកឃាត់ខ្លួនឯងឲ្យនៅតែមួយកន្លែង។ ដូចនេះទើបអ្នកមានអារម្មណ៍ថាស្រែកឃ្លានចង់ធ្វើដំណើរដើម្បីស្វែងរកបទពិសោធន៍ថ្មី។
២) ចង់រៀនសូត្រឲ្យច្រើន៖ ការរៀនសូត្រនេះគឺជាមូលហេតុចម្បងដែរ ដែលគេសម្រេចចិត្តដើរកម្សាន្ត។ ការដើរទៅកាន់កន្លែងផ្សេងៗ គ្នា អ្នកនឹងកាន់តែបានរៀនច្រើនពីវប្បធម៌ថ្មី អាហារថ្មី អរិយធម៌ថ្មី ព្រមទាំងភាសានិងរបររស់នៅផងដែរ។
៣) បង្កើតចំណងមិត្តភាពឲ្យរឹងមាំជាងមុន៖ ការដើរកម្សាន្តនាំឲ្យចំណងមិត្តភាពដែលឃ្លាតឆ្ងាយប្រែមកជាស្អិតរ មួតវិញ។ មិនថាការដើរនោះវាយូរឬខ្លីប៉ុណ្ណាទេ តែអ្នកនឹងទទួលបានឱកាសមួយនាំមិត្តភ័ក្ដិ និងក្រុម គ្រួសារដែលឃ្លាតគ្នាឲ្យមកជួបជុំគ្នាវិញបាន។
៤) ចាកចេញពីភាពទុក្ខសោក៖ មនុស្សជាច្រើនជ្រើសរើសការដើរកម្សាន្តដើម្បី គេច ចេញពីភាពទុក្ខសោកទាំងឡាយដែលពួកគេបានជួប។ ដំណើរកម្សាន្តគឺមានអំណាចអាចនាំអ្នកចេញពីភាពទុក្ខសោកនោះបាន៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ virtuoso