តើគួរស្រោចស្រង់ខ្លួនឯងចេញពីការធ្វើ Assignment ច្រើនដោយរបៀបណា?
ជឿថាសិស្សគ្រប់គ្នាគឺក្រពុលមុខខ្លាំងណាស់ រាល់ពេលដែលលោកគ្រូអ្នកគ្រូសាស្ត្រាចារ្យ ផ្ដល់កិច្ច ការងារជាច្រើនដល់អ្នក។ តែបើអ្នកចេះអនុវត្ត និងស្វែងរករបៀបធ្វើវាឲ្យបានត្រឹមត្រូវ អ្នកនឹងមិនក្រពុលមុខខ្លាំងទៀតឡើយ។ នេះជាចំណុចដែលអ្នកគួរដឹង៖
១) រៀបចំតារាងពេលវេលាម្ដងមួយៗ ៖ វាចាំបាច់ណាស់ក្នុងការរៀបចំតារាងពេលវេលាសម្រាប់ធ្វើកិច្ចការទាំងនោះ។ បើមិនដូច្នោះអ្នកនឹងមិនដឹងថាពេលណាគួរចាប់ផ្ដើមឬក៏គួរបញ្ចប់ឡើយ។ ដូចនេះក្នុងមួយថ្ងៃៗ អ្នកត្រូវរៀបចំពេលឲ្យច្បាស់ ក្នុងនោះមានពេលចាប់ផ្ដើមនិងពេលបញ្ចប់ បន្ទាប់មកទៀតតើពេលណាទៀតដែលអ្នកគួរធ្វើកិច្ចការមុខវិជ្ជាផ្សេងទៀត។
២) ស្វែងរកកន្លែងស្ងប់ស្ងាត់៖ ការធ្វើកិច្ច ការងារសាលាទាំងនោះ គឺគប្បីទាមទារភាពម៉ត់ចត់។ វាពិតជាពិបាកណាស់ បើអ្នកទៅកន្លែងណាដែលអ៊ូអរ និងមានមនុស្សច្រើន។
៣) ដាក់កំហិតថាមិនគួរធ្វើអ្វីខ្លះ៖ ពេលធ្វើកិច្ចការអ្នកគប្បីដាក់កំហិតលើខ្លួនឯងដែរ ។ ក្នុងនោះគួរមាន កុំមើលទូរទស្សន៍ពេលធ្វើកិច្ចការ កុំឆែកបណ្ដាញសង្គមនានា ចំណាយពេលវេលាឲ្យខានតែបាន ក្នុងការធ្វើកិច្ចការ មិនត្រូវបែកឆ្វេងធ្វើអ្វីផ្សេង។
៤) ផ្ដល់រង្វាន់ដល់ខ្លួនឯង៖ ពេលខ្លះ ការផ្ដល់រង្វាន់ឲ្យខ្លួនឯងគឺជាតិចនិកនាំអ្នកឲ្យជម្នះរាល់ឧបសគ្គនានា ព្រោះថាពេលខ្លះអ្នកក៏ខ្ជិលដែរ។ ដូចនេះដើម្បីជម្នះភាពខ្ជិលនោះ អ្នកគួរផ្ដល់រង្វាន់លួងចិត្ត ខ្លួនឯង ដូចជាការទិញអាហារឆ្ងាញ់ៗ ការទិញកាដូ ឬក៏ដើរលេងជាដើម៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ earthnerds