បើ​អ្នក​ចង់​កែខ្លួន​ពី​សិស្ស​គម្រក់​​ មក​ជា​សិស្ស​គំរូ​វិញ ​​​​​អ្នក​គួរ​តែ​អនុវត្ត​តាម​វិធីសាស្ត្រ​ទាំង​នេះ​



តើ​អ្នក​ចង់​ក្លាយ​ជា​សិស្ស​និទ្ទេស​A ​ទេ​? តាម​ពិត​ទៅ​វា​មិនពិបាក​ទេរហូតដល់ធ្វើមិនបាននោះទេ ឲ្យ​តែ​អ្នក​មាន​ឆន្ទៈ​ថា​ចង់​ធ្វើ​នោះ​។ វា​មិន​ពិបាក​ឡើយ ព្រោះ​ថា​អ្នកដទៃ ​មាន​ខួរក្បាល​មួយ ​ដៃ​២​ជើង​២​ ដូច​អ្នក​ដែរ តែ​គេ​អាច​ ​រៀន​ពូកែ​ ចុះ​​ហេតុអ្វី​អ្នក​មិន​អាច​នោះ វាសំខាន់ត្រង់ថា អ្នកប្រើវិធីសាស្រ្តអ្វីប៉ុណ្ណោះ ​​ហើយអ្នកពិតជាចង់កែខ្លួនពីសិស្សគ្មានបានការមកជាសិស្សឆ្នើមវិញឬអត់​? សាក​​អនុវត្ត​​តាម​វិធី​ទាំង​​នេះ​​សិន​ទៅ​៖

១) ខំ​​រៀន​ឲ្យ​ខ្លាំង​ជាង​គេ​៖ សាក​ចំណាយ​ពេល​១​ខែ​សិន​ទៅ​មើល​ថា​ តើ​ការ​ខិតខំ​វា​នាំ​លទ្ធផល​ដូចម្ដេច​? វា​ពិបាក​​តែ​ពេល​ដំបូង​ទេ តែ​បើ​អ្នក​អាច​ជម្នះ​វា​បាន ជឿ​ថា​អ្នក​​​នឹង​ធ្វើ​បាន​បន្ត​បន្ទាប់​ទៀត​​។

២) ស្ដាប់​គ្រូ​៖ អ្នក​​គួរ​តែ​ស្ដាប់ មិន​មែន​ស្ដាប់​ចេញ​ពី​១​ចូល​១​ទេ​។ ​ តាម​ពិត​​ទៅ​បើ​ចំណាយ​ពេល​​ស្ដាប់​គ្រូ​៥០ភាគរយ​ក៏​ចេះ​ដែរ​ សំខាន់​កុំ​ឲ្យ​តែ​ខ្ជិល​ស្ដាប់​។

៣) កុំ​ពន្យារពេល​៖ សិស្ស​ខ្ជិល​ចូលចិត្ត​ពន្យារ​ពេល​ណាស់។ ដូចនេះ​បើ​ចង់​ពូកែ អ្នក​គួរ​សាក​ឈប់​ពន្យារ​ពេល​​ក្នុង​ការ​ធ្វើ​កិច្ចការ​ផ្ទះ​សិន​ទៅ​មើល ហើយ​ថា​តើ​លទ្ធផល​ទទួល​បាន​វា​ល្អ​យ៉ាង​ណា​​វិញ​?

៤) កុំ​ខ្វល់​ពី​អ្នក​ដទៃ​ដែល​រំខាន​អ្នក​៖ អ្នក​មិន​អាច​គេច​ផុត​ពី​មិត្តភ័ក្ដិ​ខ្ជិលៗ ដែល​តែង​តែ​ចង់​អូសទាញ​អ្នក​កុំ​ឲ្យ​រៀន​បាន​ទេ​។ ដូចនេះ​អ្នក​ត្រូវ​​តាំង​ចិត្ត​ខ្លួន​ឯង​ឲ្យ​មុតមាំ​ថា ទោះ​គេ​បបួល​យ៉ាង​ណា​ ក៏​ខ្លួន​​មិន​ចុះ​ញ៉ម​ដែរ៕

ដោយ ៖ ព្រំ សុវណ្ណកណ្ណិកា

X
5s