តិចនិក៣យ៉ាងដែលជំរុញឲ្យបុគ្គលិកធ្វើការឲ្យអស់ពីសមត្ថភាព
ពិតប្រាកដណាស់ បុគ្គលិកដែលរីករាយនឹងការងារទើបអាចមានផលិតភាពក្នុងការងារបាន។ ដូច្នេះហើយ តើអ្នកគួរធ្វើដូចម្ដេចដើម្បីជំរុញទឹកចិត្តបុគ្គលិកឲ្យរីករាយនឹងការងារ ដែលពួកគេធ្វើនិងជួយឲ្យក្រុមហ៊ុនរបស់អ្នកដើរទៅមុខបាន? ខាងក្រោមនេះគឺជាតិចនិក៣យ៉ាងដែលអ្នកអាចសាកល្បងបាន៖
១) សន្ទនាជាមួយបុគ្គលិក៖ បើអ្នកមិនដែលចំណាយពេលទៅនិយាយរកបុគ្គលិកផង តើឲ្យបុគ្គលិកមានកម្លាំងចិត្តក្នុងការធ្វើការងារយ៉ាងដូចម្ដេចទៅ? អ្នកគួរតែមានកិច្ចសន្ទនាទៅកាន់បុគ្គលិកឲ្យបានច្រើនពីព្រោះវាបង្ហាញថាអ្នកឲ្យតម្លៃទៅកាន់បុគ្គលិករបស់អ្នក។ ម៉្យាងវិញទៀត ការសន្ទនាមុខនឹងមុខគឺជាមធ្យោបាយដ៏ល្អបំផុតសម្រាប់បង្ហាញពីការឲ្យតម្លៃសម្រាប់ការខិតខំប្រឹងប្រែងធ្វើការរបស់ពួកគេ។
២) ធ្វើជាគំរូ៖ អ្នកមិនអាចរំពឹងទុកបុគ្គលិកឲ្យខិតខំប្រឹងប្រែងធ្វើការតាមតែអ្វីដែលអ្នកស្រមៃនោះទេ ប្រសិនជាអ្នកមិនធ្វើជាគំរូដ៏ល្អមួយ។ បន្ថែមពីនេះទៅទៀត ប្រសិនជាអ្នកបង្ហាញពីសារៈសំខាន់នៃក្តីសុបិនរបស់ក្រុមហ៊ុន នោះបុគ្គលិកក៏យល់ពីសារៈសំខាន់របស់វាដែរ ដែលជាលទ្ធផលវាជំរុញឲ្យបុគ្គលិកខិតខំធ្វើការជាងមុន។
៣) ផ្តល់នូវគ្រឿងលើកទឹកចិត្ត៖ ជាការពិតណាស់ ការលើកទឹកចិត្តពិតជាដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញមនុស្សឲ្យធ្វើអ្វីមួយ ជម្នះនូវឧបសគ្គឬបន្តការខំប្រឹង។ល។ ការលើកទឹកចិត្តគឺមានទម្រង់បែបបទច្រើនយ៉ាង៖ដូចជាពាក្យសម្តី ការឲ្យកាដូឬលុយបន្ថែមឬសំបុត្រកុន។ល។ បើទោះបីជាវាមានតម្លៃតិចតួចក៏ដោយ តែវាបង្ហាញពីការដឹងគុណរបស់អ្នកចំពោះការលះបង់របស់ពួកគេចំពោះក្រុមហ៊ុន៕
ប្រែសម្រួល៖ អុឹង មុយយូ ប្រភព៖ huffpost.com