អ្នកគួរដឹងរឿងទាំងនេះ ប្រសិនបើអ្នកស្រឡាញ់ចំមនុស្សប្រភេទIntrovert !
ដូចដែលអ្នកដឹងហើយថា ប្រភេទមនុស្ស Introvertគឺជាពពួកដែលមិនសូវចេះមាត់ក អៀនប្រៀនច្រើន ចង់នៅតែម្នាក់ឯងនិងស្ងៀមស្ងាត់ មិនសូវចូលចិត្តអ៊ូអរ ហើយចូលចិត្តធ្វើកិច្ចការតែឯងៗ ។ ចុះបើអ្នកស្រឡាញ់ប៉ះចំមនុស្សបែបនេះ តើអ្នកត្រូវដឹងអ្វីខ្លះពីពួកគេ?
១) តែងចង់នៅតែឯងស្ងាត់ៗ ៖ ពួកគេសប្បាយចិត្តហើយមានកម្លាំងធ្វើការងារ រាល់ពេលដែលនៅម្នាក់ឯង គ្មានភាពអ៊ូអរ។ នៅម្នាក់ឯង ពួកគេអាចធ្វើរឿងមានប្រយោជន៍បានច្រើននឹកស្មានមិនដល់។
២) ពួកគេទាក់ទងមនុស្សតិចតួចតែស៊ីជម្រៅ៖ ភាគច្រើនមនុស្សប្រភេទនេះមានមិត្តតិចតួចទេ តែមិត្តទាំងនោះ ពួកគេស្គាល់សឹងតែគ្រប់រឿង១០០ភាគរយទៅហើយ។
៣) ជាមនុស្សពូកែស្ដាប់គេ៖ ការស្ដាប់គឺជាជំនាញពួកគេ។ បើអ្នកចង់ឲ្យគេនិយាយ គេនឹងនិយាយ តែបើអ្នកកំពុងតែនិយាយគឺគេនឹងមិនហ៊ានទៅកាត់មុខកាត់មាត់អ្នកទេ គឺគេចាំស្ដាប់អ្នកទាល់តែអស់សេចក្ដីតែម្ដង។
៤) មិនចូលចិត្តទាមទារចំណាប់អារម្មណ៍៖ ខុសពីប្រភេទមនុស្សExtrovert ពួកគេតែងតែធ្វើអ្វីឲ្យអ្នកដទៃ ងាកមកចាប់អារម្មណ៍ខ្លួន។ ខណៈប្រភេទIntrovert គឺមិនទាមទារចំណាប់អារម្មណ៍អ្វីទាល់តែសោះ។ វាហាក់ដូចជាពិបាក នៅពេលពួកគេឡើងបង្ហាញយោបល់ ឬក៏ឆ្លើយសំណួរនានា។
៥) ពួកគេងាយយល់ចិត្តអ្នកដទៃ ណាស់៖ មិនដឹងថាមពីអ្វីដែរ តែមនុស្សIntrovertគឺតែងតែឆាប់ចាប់បាន ពីអារម្មណ៍របស់អ្នកដទៃ ៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ lifehack