ទម្លាប់៣យ៉ាង ជួយសម្រួលដល់សតិអារម្មណ៍អ្នកឲ្យស្ងប់ល្អ កុំឲ្យមួម៉ៅដាក់គេឯងទៀត
ដោយសារបញ្ហាមានច្រើនពេក មនុស្សម្នាក់ៗ សឹងតែសរសៃប្រសាទម្ដងម្កាលពេលដែលពួកគេជួបនឹងវា។ ម្ល៉ោះហើយអ្នកត្រូវតែដឹងថាតើអ្នកគួរធ្វើអ្វី ហើយគួរបង្កើនទម្លាប់ល្អៗ យ៉ាងណាខ្លះ?
១) ចូលសម្រាន្តឲ្យបានលឿន៖ បើអ្នកតែងតែចង់ជម្នះឧបសគ្គដោយសុខចិត្តចូលគេងពេលយប់ជ្រៅ ហើយធ្វើកិច្ចការឲ្យហើយ។ តែវាខុសខ្លាំងណាស់សម្រាប់អ្នក។ ការបង្ខំខ្លួនឯងឲ្យធ្វើការ គឺវាអាចធ្វើបានច្រើនមែន តែគុណភាពគឺតិចតួច និងផលអាក្រក់ដល់សុខភាពទៀត។ ដូចនេះអ្នកត្រូវបង្កើនទម្លាប់គេងឲ្យបានលឿនសិន។
២) ពិសា អាហារឲ្យបានត្រឹមត្រូវ៖ តាមពិតទៅអ្នកអាចដឹងថា ពេលអ្នកឃ្លានអ្នកមួម៉ៅកម្រិតណា។ ដូចនេះបើចង់ហ្វឹកហាត់សតិអារម្មណ៍កុំឲ្យតែចេះមួម៉ៅទៀត អ្នកត្រូវពិសាអាហារឲ្យត្រឹមត្រូវ ដោយមានជាតិវីតាមីន និង ប្រូតេអ៊ីនជាមួយគ្នា។
៣) ហាត់ប្រាណជាប្រចាំ៖ ការហាត់ប្រាណមិនត្រឹមតែទប់ស្កាត់ជំងឺប៉ុណ្ណោះទេ តែវាអាចបន្ធូរអារម្មណ៍តានតឹងដែលធ្វើឲ្យអ្នកមួម៉ៅ ព្រមទាំងជួយសម្រាលអារម្មណ៍ឲ្យធូរស្បើយបានយូរទៀត៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ entrepreneur